អ៊ីរ៉ង់ព្រមានប៊ុលហ្គារីកុំឲ្យអាមេរិកប្រើប្រាស់ទឹកដីរបស់ខ្លួនសម្រាប់ប្រតិបត្តិការប្រឆាំងនឹងទីក្រុងតេអេរ៉ង់

2026/07/22 09:39:58 pm        36

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃអង្គារ បានព្រមានប្រទេសប៊ុលហ្គារីកុំឲ្យសហរដ្ឋអាមេរិកប្រើប្រាស់ទឹកដី និងមូលដ្ឋានរបស់ខ្លួនសម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

លោកបានចេញការព្រមាននេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ខណៈពេលដែលកំពុងប្រតិកម្មទៅនឹងការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev ដែលបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកបានទទួលកំណត់ទូតមួយពីសហរដ្ឋអាមេរិក ដែលស្នើសុំការអនុញ្ញាតឲ្យដាក់ពង្រាយយន្តហោះដឹកប្រេងរហូតដល់ ៨គ្រឿង នៅមូលដ្ឋានទ័ពអាកាស Bezmer ដើម្បីគាំទ្រប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ហើយថា ក្រុមប្រឹក្សារដ្ឋមន្ត្រីប៊ុលហ្គារី នឹងដាក់សំណើមួយទៅសភា ដើម្បីស្វែងរកការយល់ព្រមលើរឿងនេះ នៅពេលក្រោយ។

លោក Baghaei បានអំពាវនាវដល់សភាប៊ុលហ្គារីបដិសេធការផ្តល់ការអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់ពង្រាយកម្លាំងនៅលើទឹកដីរបស់ខ្លួន ហើយកុំឲ្យប្រទេសនេះក្លាយជាអ្នកសមគំនិតរបស់ «អ្នកឈ្លានពាន និងឧក្រិដ្ឋជន»។

លោកបាននិយាយថា ក្រោមសេចក្តីសម្រេចលេខ ៣៣១៤ របស់មហាសន្និបាតអង្គការសហប្រជាជាតិ «ការធ្វើឲ្យទឹកដីនៃរដ្ឋមួយអាចប្រើប្រាស់បានសម្រាប់រដ្ឋមួយទៀត ដើម្បីប្រព្រឹត្តអំពើឈ្លានពានប្រឆាំងនឹងរដ្ឋទីបី ត្រូវបានចាត់ទុកថា ជាទង្វើឈ្លានពាន»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm