ប្រធានក្រុមប្រឹក្សាភាពជាអ្នកដឹកនាំប្រធានាធិបតីយេម៉ែន លោក Rashad al-Alimi កាលពីថ្ងៃអង្គារ បានព្រមានថា ការគំរាមកំហែងរបស់ក្រុមហ៊ូទីប្រឆាំងនឹងការដឹកជញ្ជូនដែលមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីតអាចមានផលវិបាកកាន់តែទូលំទូលាយសម្រាប់សន្តិសុខនៅក្នុងសមុទ្រក្រហម។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Saba បានរាយការណ៍ថា លោក Al-Alimi បានថ្លែងថា សកម្មភាពរបស់ក្រុមហ៊ូទីអាចមានផលប៉ះពាល់មិនត្រឹមតែដល់ប្រទេសយេម៉ែនប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់បណ្តាប្រទេសតាមឆ្នេរសមុទ្រក្រហម និងប្រទេសនៅអាស៊ីដែលពឹងផ្អែកលើផ្លូវនាវាចរណ៍យុទ្ធសាស្ត្រនេះផងដែរ។
លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យពិនិត្យមើលក្រុមហ៊ូធីនៅក្នុងបរិបទដ៏ទូលំទូលាយនៃបញ្ហាប្រឈមសន្តិសុខក្នុងតំបន់។

សេចក្តីថ្លែងការណ៍របស់លោក បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ូទីបានប្រកាសហាមឃាត់នាវាដែលមានទំនាក់ទំនងជាមួយអារ៉ាប៊ីសាអ៊ូឌីតមិនឲ្យធ្វើដំណើរតាមផ្លូវសមុទ្រ ដោយនិយាយថា វិធានការនេះជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ការបិទខ្ទប់តំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូទីដោយអារ៉ាប៊ីសាអ៊ូឌីតជាយូរមកហើយ។
អារ៉ាប៊ីសាអ៊ូឌីតបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា នាវាពាណិជ្ជកម្មរាប់រយគ្រឿងដែលដឹកស្បៀងអាហារ ប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត បានចូលទៅក្នុងកំពង់ផែដែលគ្រប់គ្រងដោយក្រុមហ៊ូ ទី អំឡុងពេលឆមាសទី១ នៃឆ្នាំនេះ៕