ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យស៊ីរីបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសលីបង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងជំនួបជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun ដែលកំពុងបំពេញទស្សនកិច្ចថា៖«យើងមានទំនាក់ទំនងល្អណាស់ជាមួយប្រធានាធិបតីស៊ីរី។ លោកបានបំពេញការងារបានយ៉ាងល្អ។ ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើលោកក៏អាចធ្វើការងារបែបនោះបានដែរ។ លោកបានធ្វើការងារបានយ៉ាងល្អក្នុងការបង្រួបបង្រួមប្រទេសស៊ីរីឡើងវិញ។ លោកក៏មានបំណងចូលរួមធ្វើអ្វីមួយទាក់ទងនឹងក្រុមហេសបូឡាផងដែរ»។

យោងតាមលោកប្រធានាធិបតីសហរដ្ឋអាមេរិក វិធានការបែបនេះ«នឹងមានប្រសិទ្ធភាពយ៉ាងខ្លាំង»។
ដោយដកស្រង់បទសម្ភាសន៍របស់ខ្លួនជាមួយលោកប្រធានាធិបតី អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទូរទស្សន៍ Fox News លោក Trey Yingst បាននិយាយកាលពីខែមិថុនាថា លោក ត្រាំ កំពុងពិចារណាអំពីការចូលរួមរបស់កងកម្លាំងស៊ីរី ដើម្បីដោះស្រាយបញ្ហាជាមួយក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់៕