មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ផ្តល់ទឹកប្រាក់ ១២០ លានរៀល ដល់ធុរកិច្ចជាប់វគ្គផ្តាច់ព្រ័ត្ររដូវកាលទី៥

2026/07/23 11:48:33 am        93

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" ផ្តល់ទឹកប្រាក់សរុបប្រមាណ ១២០ លានរៀល ដល់ធុរកិច្ចថ្មីឆ្នើម ដែលជាប់ជ័យលាភីក្នុង វគ្គផ្តាច់ព្រ័ត្រ ទទួលបានការគាំទ្រជាឧបត្ថម្ភមិនយកភាគហ៊ុន ពីកម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៥ ដើម្បីយកទៅផ្តល់សេវាកម្ម និង បង្កើតផលិត​ផលថ្មីៗ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងនៅក្នុងការប្រកាសម្ចាស់ ជ័យលាភីទាំង ៥ នៃកម្មវិធីពន្លឿនអាជីវកម្មផ្ទាលឌីជីថល “រដូវកាលទី៥” នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា កម្មវិធី Demo Day មិនមែនត្រឹមតែជាអ្វីដែលបង្ហាញនៅលើអេក្រង់ ឬភាពស្ទាត់ជំនាញនៃការធ្វើបទបង្ហាញរបស់ក្រុមនីមួយៗនោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំង ថា តើស្ថាបនិកពិតជាយល់ច្បាស់ពីបញ្ហា ស្ដាប់តម្រូវការទីផ្សារ និងប្រែក្លាយមតិត្រឡប់ ទៅជាសកម្មភាពជាក់ស្តែងដែរឬទេ?។ ឯកឧត្តមបណ្ឌិត បានចែករំលែកនូវគន្លឹះជាយុទ្ធសាស្ត្រចំនួន៣ចំណុច ដល់ក្រុមធុរកិច្ចថ្មីនារដូវកាលទី៥នេះរួមមាន៖ ទី១. ត្រូវពង្រឹង ទំនាក់ទំនងជាមួយអតិថិជន, ទី២. ត្រូវចាត់ទុកទុនវិនិយោគជាទំនួលខុសត្រូវ, និងទី៣. ត្រូវរក្សាឆន្ទៈក្នុងការរៀនសូត្រជានិច្ច។

លោក សុខា ផានិត្យ អ្នកគ្រប់គ្រងនាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ចថ្មី នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងថា បេសកកម្មរបស់មជ្ឈមណ្ឌល គឺជួយទៅដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការបណ្តុះដល់ធុរកិច្ចថ្មី ក៏ដូចជា ជួយទៅដល់អាជីវកម្មក្នុងការចាប់យកឌីជីថល សម្រាប់ជាដំណោះស្រាយផងដែរ។

លោក ទុយ ហុង ស្ថាបនិក Localize Tech Solution លើកឡើងថា ការបណ្តុះធុរកិច្ចថ្មី របស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានកំពុងដើរលើផ្លូវត្រូវមួយ ព្រោះថានៅលើទីផ្សារគឺមានអ្នកផ្គត់ផ្គង់បច្ចេវិទ្យា និងអ្នកយកផលិតផលបច្ចេកវិទ្យាទៅប្រើប្រាស់ ដូច្នេះការជួយបណ្តុះធុរកិច្ចថ្មីរបស់មជ្ឈមណ្ឌល គឺជួយពង្រឹងដល់ធុរកិច្ចថ្មីដែលជាអ្នកផ្តល់សេវាកម្ម ឱ្យមានគុណភាពជាងមុន និងអាច ប្រកួតប្រជែងលើទីផ្សារបាន។

សូមបញ្ជាក់ថា កម្មវិធីពន្លឿនអាជីវកម្មផ្ទាលឌីជីថល “រដូវកាលទី៥” ត្រូវបានបញ្ចប់ជាផ្លូវការដោយជោគជ័យ ក្រោមការខិតខំប្រឹងប្រែង អស់រយៈពេលជាច្រើនខែ និងបានរកឃើញក្រុមធុរកិច្ចថ្មីឆ្នើមចំនួន ៥ ក្រុម ដែលទទួលបានថវិកាគាំទ្រជា ទុនឧបត្ថម្ភដែលមិនយក ភាគហ៊ុនសរុបចំនួន ១២០ លានរៀល។ ចំពោះលទ្ធផលនៃការវាយតម្លៃ និងប្រកួតប្រជែងខ្ពស់ធុរកិច្ចថ្មីឆ្នើមចំនួន ៥ ក្រុម ត្រូវបាន ជ្រើសរើសដោយផ្អែកលើវឌ្ឍនភាព ការអនុវត្តផែនការទីផ្សារ និងមានសក្តានុពលខ្ពស់ ក្រុមជាប់ជ័យលាភីរួមមាន៖ ១. ម្ចាស់ពាន "Top Performance” ធុរកិច្ចថ្មី SMEAN AI ទទួលបានថវិកាគាំទ្រចំនួន ៤០ លានរៀល, ២. ម្ចាស់ពាន “Excellence” ធុរកិច្ចថ្មីចំនួន២ក្រុម គឺក្រុម AVA Hospitality និងក្រុម UMAMI ទទួលបានថវិកាគាំទ្រចំនួន ២៥ លានរៀលក្នុងមួយក្រុម, និង៣). ម្ចាស់ពាន “Merit” ធុរកិច្ចថ្មីចំនួន ២ ក្រុម គឺក្រុម HORPAO និងក្រុម EZEPOS ទទួលបានថវិកាគាំទ្រចំនួន ១៥ លានរៀល ក្នុងមួយក្រុមផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

សមត្ថកិច្ចជំនាញ កម្ទេចចោលមីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ស្រុកមណ្ឌលសីមា ខេត្តកោះកុង
2026/07/23 01:17:18 pm        1
រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និង​រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​វីរៈ​កងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី
2026/07/23 01:08:28 pm        1
មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅ អាម៉េរិក
2026/07/23 12:52:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមត្ថកិច្ចជំនាញ កម្ទេចចោលមីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ស្រុកមណ្ឌលសីមា ខេត្តកោះកុង

2026/07/23 01:17:18 pm
​រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និង​រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​វីរៈ​កងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី
2026/07/23 01:08:28 pm
​មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅ អាម៉េរិក
2026/07/23 12:52:16 pm
​ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm
​មេដឹកនាំអ៊ុយក្រែន ពិចារណាទៅទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយបន្ទាប់ពីពិភាក្សាជាមួយប្រេសិតលោកTrump
2026/07/23 12:43:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am