រដ្ឋមន្រ្តី៖ សុបិនរបស់ ព្រះបរមរតនកោដ្ឋ ត្រូវបានធ្វើឱ្យទៅជាការពិតដោយ សម្ដេចតេជោ ហ៊ុន សែនក្នុងការសាងសង់និងដាក់ឱ្យប្រើប្រាស់​គម្រោងវារីអគ្គិសនីកំចាយ

2026/07/23 07:17:48 pm        200

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន​បញ្ជាក់ថា ការសម្រេចឱ្យ​សាងសង់គម្រោងវារីអគ្គិសនីកំចាយ ស្ថិតនៅក្នុងខេត្តកំពត ដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានបំពេញព្រះរាជបំណងព្រះបរមរតនកោដ្ឋ ឱ្យក្លាយជាការពិត ហើយគម្រោងនេះ​បន្តថែទាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន។

តាមរយៈវីដេអូឃ្លីបមានរយៈពេលប្រមាណ ៨ នាទី បានផ្សាយនៅលើបណ្តាញសង្គមផ្លូវការ ឯកឧត្តមរដ្ឋមន្រ្តី​ កែវ រតនៈ បានលើកឡើងថា គម្រោងវារីអគ្គិសនីកំចាយ ដែលស្ថិតនៅក្នុងខេត្តកំពត គឺជាសុបិនរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ តាំងពីឆ្នាំ១៩៦៥ ដែលត្រូវបានធ្វើឱ្យក្លាយជាការពិតដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយបច្ចុប្បន្នកំពុងបន្តការពារ និងថែទាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។

ក្នុងឱកាសចុះពិនិត្យទំបន់វារីអគ្គិសនី កំចាយ ឯកឧត្តម បានលើកឡើងទៀតថា គម្រោងវារីអគ្គិសនីកំចាយ គឺជាប្រវត្តិសាស្ត្រមួយដែលបានឆ្លងកាត់ការសិក្សាជាច្រើនលើកច្រើនសារ តាំងពីសម័យសង្គមរាស្ត្រនិយម ដោយមានការចូលរួមពីអ្នកជំនាញជប៉ុន (OTCA/JICA) គណៈកម្មការទន្លេមេគង្គ និងអតីតសហភាពសូវៀត។ ទោះជាយ៉ាងណា គម្រោងនេះបានអាក់ខានដោយសារសង្គ្រាម និងវិបត្តិហិរញ្ញវត្ថុពិភពលោកនៅឆ្នាំ១៩៩៧។ ក្រោយមក សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមគម្រោងនេះឡើងវិញ តាមរយៈក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សហការជាមួយក្រុមហ៊ុន Sinohydro Corporation របស់ចិន រហូតសម្រេចបានការសាងសង់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០១២ ដោយមានអនុភាពដំឡើងដល់ ១៩៤ មេហ្គាវ៉ាត់។

ឯកឧត្តម បន្តថា គម្រោងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អគ្គិសនីស្អាតជាង ៦៣% នៃថាមពលអគ្គិសនីសរុបរបស់កម្ពុជា។ ក្រៅពីនេះ វារីអគ្គិសនីកំចាយក៏បានជួយកាត់បន្ថយហានិភ័យទឹកជំនន់នៅក្រុងកំពត និងរក្សាបានលំហូរទឹកធម្មជាតិល្អសម្រាប់ទន្លេទឹកឈូសក្នុងរដូវប្រាំង ព្រមទាំងជាប្រភពស្តុកទឹកស្អាតសម្រាប់ខេត្តកំពតផងដែរ។

បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គម្រោងនេះនៅតែបន្តទទួលបានការយកចិត្តទុកដាក់ខ្ពស់។ ទោះបីជាមានការវិវត្តន៍នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមមាត់ព្រែកក្រោយឆ្នាំ២០១២ ដែលអាចបង្កហានិភ័យខ្លះៗក៏ដោយ ក៏ក្រុមការងារនៅតែបន្តសហការជាមួយអគ្គិសនីកម្ពុជា និងអាជ្ញាធរខេត្តកំពត ដើម្បីដាក់ចេញនូវវិធានការពិសេស ដូចជា ការជូនដំណឹងជាមុន មុននឹងបើកទ្វារទឹក ដើម្បីធានាបាននូវសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋខេត្តកំពត៕អត្ថបទ៖ ធូ វិរៈ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm