សៅ រង្សី និង វី សុ​ភ័ស ទទួល​បច្ចេកទេស​ថ្មីៗ​ពី​ការហាត់​នៅ​ថៃ មុន​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​

2022/05/05 10:16:31 am        162

​​ប្រដាល់​៖ សមាជិក​ក្រុម​កីឡា​ប្រដាល់​សកល​ជម្រើសជាតិ​កម្ពុជា បានធ្វើ​ដំណើរ​មកដល់​មាតុភូមិ​វិញ​ហើយក្រោយ​បោះជុំរុំ​ហ្វឹកហាត់​ជាង ១​ខែនៅ​ប្រទេស​ថៃ ខណៈ​កីឡាករ សៅ រង្សី និង វី សុ​ភ័ស បាន​អះអាងថា ខ្លួន​បានទទួល​បទពិសោធន៍ និង​បច្ចេកទេស​ថ្មីៗ​ច្រើន​ពី​ការហ្វឹកហាត់​នេះ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមនាពេលខាងមុខ។​

​ជើង​ខ្លាំង​ប្រដាល់សកល​កម្ពុជា​ទាំង ២​រូបបាន​បញ្ជាក់ថា បោះជុំរុំ​នៅ​ថៃគឺមាន​ការហ្វឹកហាត់​ខ្លាំង ហើយក៏​មានការ​ប្រកួត​សមជា​មួយ​កីឡាករ​ម្ចាស់ផ្ទះ ហ្វីលីពីន និង​សិង្ហ​បុរី​ជាដើម ដែល​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ពួកគេ​មានកា​រ​វិវឌ្ឍន៍​ល្អប្រសើរ​គួរ​ឲ្យ​កត់សម្គាល់។ តាមរយៈ​នេះពួកគេ​រំពឹងថា ស៊ី​ហ្គេមលើក​ទី​៣១ នាពេលខាងមុខ ពួក​គ​នឹងធ្វើ​បានល្អ​ប្រសើរដើម្បី​នាំមក​នូវ​ជ័យជម្នះ​ជូន​ជាតិ។​ ​ដោយឡែក​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​ថ្លែង​ក្រោយ​ទៅ​ទទួល​ដំណើរ​វិលត្រឡប់​កីឡាករ ក្រោយ​បញ្ចប់​ការហ្វឹកហាត់​នៅ​ថៃ​ថា ឆ្លងកាត់​ការហ្វឹកហាត់​ជាង ១​ខែ​កន្លងមក លោក​សង្កេតឃើញ​សិទ្ធ​ផល​របស់​កីឡាករ​ម្នាក់ៗ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់។ ដូច្នេះ​លោក​រំពឹងថា ស៊ី​ហ្គេម​នាពេលខាងមុខ ពួកគេ​នឹង​អាចធ្វើ​បានល្អ​ជាង​ស៊ី​ហ្គេមលើក​ទី​៣០ នៅ​ហ្វីលីពីន។​

​សូមបញ្ជាក់ថា កម្ពុជា​បាន​ត្រៀម​ប្រតិភូ និង​អត្ត​ព​លិ​ក ៥៦០​នាក់លើ ៣៣​ប្រភេទ​កីឡាទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ក្នុងនោះ​ក៏មាន​កីឡា​ប្រដាល់សកល​ផងដែរ។ សម្រាប់​កីឡាប្រដាល់នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី ៨​រូប​ទៅ​ចូលរួមរួមមាន​កីឡាករ សៅ រង្សី​, វី សុ​ភ័ស​, ទូច ដេវីត​, ហ៊ុន គឹម​ហ៊ាង​, អុង ភា​រ៉ា​ក់​, នៅ សុខ​ទី រួមជាមួយ​កីឡាការិនី សឿន សុខលី និង​កីឡាការិនី វី ស្រី​ស្រស់ ដែល​ដឹកនាំ​ដោយ​លោក ឆឹង យ៉ៅ​យ៉េន ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        322
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        401

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm