SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត

2026/07/24 10:06:04 am        156

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា មានក្ដីសង្ឃឹមខ្ពស់ឡើងទៅវគ្គពាក់ណ្ដាលផ្ដាច់ព្រ័ត្រ នៃ​ពាន​រង្វាន់​បាល់​ទះអាស៊ីអាគ្នេយ៍ (SEA V.Cup) ឆ្នាំ២០២៦ ជើងទី២ នៅប្រទេសឥណ្ឌូនេស៊ីហើយ ក្រោយ​យកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-០សិត កាលពីរាត្រីថ្ងៃទី២៣ ខែកក្កដា។ ជ័យ​ជម្នះ​នេះ ​នាំឲ្យក្រុមបាល់ទះកម្ពុជា មានភាគរយខ្ពស់ត្រូវជួបក្រុមថៃ ជាថ្មី ដើម្បី​ប្រជែង​វគ្គផ្ដាច់ព្រ័ត្រ នា​ថ្ងៃ​ទី២​៥ ខែកក្កដាខាងមុខ។

បន្ទាប់​ពីរងបរាជ័យទល់នឹងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងជំនួប​បើក​ឆាក​ពូល​A ​ក្រុមជម្រើស​ជាតិ​កម្ពុជា ​មិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ ទោះបីកីឡាករភាគច្រើនមានរបួស តែពួកគេ​បាន​ខំប្រឹង​អស់​ពីលទ្ធភាព ពិសេសការប្រកួតដ៏សំខាន់ ទល់នឹងក្រុមជម្រើសជាតិហ្វីលីពីន ទាំងប្រតិភូ គ្រូបង្វឹក និងកីឡាករ បានព្យាយាមធ្វើបានយ៉ាងល្អ រហូតទទួលបានជ័យជម្នះ ៣-០សិត ជាមួយ​ពិន្ទុ ២៥-២០, ២៥-២១ និង ២៦-២៤ ដែលនាំឲ្យកម្ពុជាមានឱកាសខ្ពស់ដើម្បីឡើងវគ្គបន្ដ ដ្បិត​ត្រូវ​ចាំ​អ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលA រវាងឥណ្ឌូនេស៊ី និងហ្វីលីពីន នៅយប់នេះសិន។

ចំពោះ​​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រសិនបើកម្ពុជា អាចរក្សាចំណាត់ថ្នាក់លេខ២ ក្នុង​ពូលA​ ក្រោយ​ជំនួប​បញ្ចប់​ពូល​រវាងឥណ្ឌូនេស៊ី និងហ្វីលីពីន យប់នេះ ក្រុមបាល់ទះកម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​ថៃ ​ដែលឈរលេខ១ ក្នុងពូលB។ ចំណែកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ត្រូវ​ចាំ​អ៊ុត​ការ​ប្រកួត​បញ្ចប់​ពូល​B រវាងក្រុមជម្រើសជាតិវៀតណាម និងមីយ៉ាន់ម៉ា នៅរសៀលថ្ងៃទី២៤ ខែកក្កដានេះ។

ជាមួយ​ការប្រកួតជើងទី២ នៃពានបាល់ទះប្រចាំតំបន់នេះដែរ កំពុងធ្វើដំណើរ ដូចកាលពីជើងទី១ នៅ​ប្រទេសហ្វីលីពីន ដែលកម្ពុជា បានជួបក្រុមថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយយកឈ្នះ ៣-១​សិន ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ហើយបន្ដយកឈ្នះឥណ្ឌូនេស៊ី ៣-២សិត ដើម្បី​បើក​ទំព័រ​ប្រវត្តិ​សាស្ដ្រ ​ក្លាយជាជើងឯកពានរង្វាន់  SEA V.Cup 2026 ជើងទី១។ ដូច្នេះចាំមើលការប្រកួតជើងទី២ ដែលគ្រោងនឹងធ្វើការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៦ ខែ​កក្កដា​ចុង​សប្ដាហ៍​នេះ តើក្រុមណា នឹងក្លាយជាម្ចាស់ពាន? អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        80
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        89
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm