សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm        509

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បាន​ចែករំលែក សាររបស់លោកស្រី Angelina Jolie រាហូលីវូដដ៏ល្បីពិភពលោក ដែល​បាន​រំឭក​ខួប​១​ឆ្នាំ​នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា។

សម្ដេចតេជោបានសរសេរថា «ខ្ញុំមានចំណាប់អារម្មណ៍លើសំណេររបស់លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាហូលីវូដដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារនៅក្នុង​ថ្ងៃខួប​មួយ​ឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា»។

ខ្លឹមសាររបស់​លោកស្រីដូចខាងក្រោម៖

«ក្នុងរយៈពេលមួយឆ្នាំមក​នេះ ជម្លោះដែលបានផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនរបស់កម្ពុជា បាន​ធ្វើ​ឱ្យប្រជាជនជាច្រើនបាត់បង់នូវអារម្មណ៍មានស្ថិរភាព និងសុវត្ថិភាព។ បច្ចុប្បន្ន ប្រជាជន​ជិត ​៣០ ០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។

កម្ពុជា​តែង​តែជាប្រទេសដ៏ពិសេសមួយសម្រាប់រូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ទីនេះជា​ប្រទេស​កំណើត​កូន​ប្រុសរបស់ខ្ញុំ ទីនេះជាផ្ទះរបស់ពួកយើង ហើយអស់រយៈពេល២០ឆ្នាំមកនេះ យើង​បាន​បំពេញ​ការងារជាមួយក្រុមការងារក្នុងសហគមន៍នានាស្ដីពីការអភិរក្ស និងការ​អភិវឌ្ឍ​សហគមន៍​»​។ មូលនិធិ Maddox មានទីស្នាក់ការ​នៅ​ក្នុង​តំបន់​ព្រំដែន​ជា​កន្លែង​តែ​មួយ​ដែល​ជម្លោះ​ព្រំដែន​បានផ្ទុះឡើង។ ខ្ញុំពិតជាមានកិត្តិយស​ដែល​បាន​ក្លាយ​ជា​មិត្តជិ​ត​ស្និទ្ធ​ជាមួយ​អ្នក​ជិត​ខាង​រប​ស់​ខ្ញុំ និងក្រុមការងារមូលនិធិ ខណៈយើងបានដោះគ្រាប់មីន និងបានអភិវឌ្ឍ​តំបន់​ជាមួយ​គ្នា​។

នៅពេលដែលជម្លោះផ្ទុះឡើងកាលពីឆ្នាំមុន យើងបានជម្លៀសបុគ្គលិករបស់យើង និងគ្រួសារ​របស់​ពួក​គេ ​ហើយបទពិសោធន៍ដ៏ឈឺចាប់ទាំងនេះបានបង្ហាញថា ជម្លោះអាចផ្ទុះឡើង​វិញ​បាន​ភ្លាម​ៗ​។

ខ្ញុំស្រឡាញ់​ប្រទេសមួយនេះ (កម្ពុជា) និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរ​ពេញ​ដោយ​ភាព​កក់​ក្ដៅ និងរួសរាយរាក់ទាក់។ ខណៈយើងពិតជា មានក្ដីសោមនស្ស​រីករាយ​ដើម្បី​ចាប់​ផ្ដើម ​ការងាររបស់ពួកយើងឡើងវិញ ក្នុងការការពារដីធ្លី និងគាំទ្រដល់សុខមាលភាពសហគមន៍ ព្រម​ទាំង​ការរស់នៅ បេះដូងរបស់ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ដែល​ទន្ទឹង​រង់​ចាំ​ចាំ​ថ្ងៃ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ។

ខ្ញុំស្រឡាញ់ប្រទេស​មួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយ​ភាព​កក់​ក្តៅ ​និង​រួសរាយ​ រាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹង​រង់ចាំ​ថ្ងៃ​ដែល​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​៕»

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm