បាល់ទាត់៖ អ្នកចាត់ការរបស់ក្លិបបាល់ទាត់ Watford លោក Roy Hodgson បាននិយាយថា លោកនឹងចាកចេញពីតំណែងក្រោយចប់រដូវកាលនេះ ហើយក៏នឹងមិនបន្តដឹកនាំក្រុមណាទៀតដែរនៅ Premier League។ Watford នឹងជួបជាមួយ Crystal Palace នៅថ្ងៃសៅរ៍នេះ ខណៈបរាជ័យនឹងធ្វើឱ្យពួកគេធ្លាក់ទៅកាន់ក្របខណ្ឌ English League Championship។

ជាង ៤៥ឆ្នាំមកហើយដែលលោក Roy Hodgson ចំណាយពេលក្នុងអាជីពជាអ្នកចាត់ការ ហើយក៏បានឆ្លងកាត់ការដឹកនាំក្លិបជាច្រើនផងដែរដូចជា Inter Milan, Blackburn, Fulham, Liverpool, West Brom ក៏ដូចជាក្រុមជំរើសជាតិស្វ៊ីស អារ៉ាប់រួម និងហ្វាំងឡង់។ លោក Hodgson បានចាកចេញពី Crystal Palace ក្រោយចប់រដូវកាលមុននឹងបានមកដឹកនាំ Watford នេះកាលពីខែមករាក្រោយ Watford បញ្ចប់តំណែងលោក Claudio Ranieri៕
អត្ថបទ៖នាង សុភាវុធ