វិនិយោគិន និងធុរកិច្ចជនជប៉ុន មានទំនុកចិត្តមកវិនិយោគនៅកម្ពុជា

2022/05/05 07:06:36 pm        807

ភ្នំពេញ៖ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានមូលនិធិគាំទ្រការអប់រំនៅកម្ពុជា អះអាងថា វិនិយោគិន និងធុរកិច្ចជនជប៉ុន មានទំនុកចិត្ត មកវិនិយោគនៅកម្ពុជា ខណៈចំនួនក្រុមហ៊ុនវិនិយោគកាន់តែច្រើនមកវិនិយោគនៅកម្ពុជា។

នេះជាការលើកឡើងរបស់ឯកឧត្តម Katsuhiro SHINOHARA ​អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានមូលនិធិគាំទ្រការអប់រំនៅកម្ពុជា ព្រមទាំងគណៈប្រតិភូក្រុមហ៊ុន FORVAL ជប៉ុន ក្នុងជំនួប​ជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​កាលពីរសៀលថ្ងៃទី៤ ឧសភា ឆ្នាំ២០២២កន្លងទៅ​ ក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្ម និងធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ។

ឯកឧត្តម អតីតឯកអគ្គរាជទូត បាន​ស​ម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹង​ប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម​ ដែលធ្វើឱ្យធុរជនមានទំនុកចិត្ត ​និងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។

ជាមួយគ្នានេះ លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុន FORVAL ជប៉ុន ក៏បានជម្រាបពីគោលបំណង​ក្នុងការ​ជួយគាំទ្រ ​និងរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច​ និងមធ្យមនៅកម្ពុជា​ព្រមទាំងប្តេជ្ញា​ពង្រីក​សកម្មភាពធុរកិច្ចនៅកម្ពុជា ​ក៏ដូចជា​កៀគរ​វិនិយោគិនជប៉ុន​មកកម្ពុជា​ឱ្យកាន់តែច្រើន ដើម្បីរួមចំណែក​ដល់ការអភិវឌ្ឍ ​និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាផងដែរ។

ក្នុងជំនួបខាងលើនេះ ភាគីទាំងពីរ ក៏បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការ​សម្រប​សម្រួល និងជំរុញសកម្មភាពធុរកិច្ច ​និងវិនិយោគ ជាពិសេសលើវិស័យដែលមានសក្តានុពលនានា​នៅកម្ពុជា ​ដើម្បីជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើ​ឱ្យ​ប្រសើរឡើង​នូវបរិយាកាសធុរកិច្ចនៅកម្ពុជា ​ដើម្បីសម្រួលដល់ធុរជន ​និងបានស្នើឱ្យក្រុមហ៊ុន ពិនិត្យ​លទ្ធភាពពង្រីកប្រតិបត្តិការធុរកិច្ចនៅកម្ពុជា​ និងវិនិយោគលើវិស័យដែលមានសក្តានុពល​នានាបន្ថែមទៀត។

ក្នុងនោះ ឯកឧត្តម បានស្នើឱ្យភាគីជប៉ុន ក៏ដូចជាវិស័យឯកជនជប៉ុន ជួយគាំទ្រឱ្យមានការបង្កើតកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ជប៉ុន ​ដូចដែលបានលើកឡើងនៅក្នុងជំនួប រវាងសម្ដេច​នាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ជាមួយ ឯកឧត្តម Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន ដើម្បីផល​ប្រយោជន៍ប្រជាជន និងវិស័យ​ធុរកិច្ចនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា យោងតាមទិន្នន័យរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ​(Jetro) ​បានឲ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០២១ ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម រវាងកម្ពុជា-ជប៉ុន ​មានតម្លៃសរុបប្រមាណជាង ២ ៣០០លានដុល្លារ ​កើនជិត ១១ភាគរយ បើធៀបឆ្នាំ២០២០។

ក្នុងនោះ ការនាំចេញពីកម្ពុជា ​មានទឹកប្រាក់ប្រមាណជាង​ ១ ៧០០លានដុល្លារ ​និងនាំចូលពីជប៉ុន មានទឹក​ប្រាក់ប្រមាណជាង ​៥៨០លានដុល្លារ៕ អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        265
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        406

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm