បាតុករ​ថៃ​រាប់​សិប​នាក់​រង​របួស ក្រោយ​ដង្ហែ​ក្បួន​តវ៉ា​នៅ​ជិត​ព្រះ​បរមរាជវាំង​

2021/04/27 09:59:58 am        79

​ថៃ៖ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​បន្ទាន់ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជន​ស៊ីវិល និង​មន្ត្រី​នគរ​បាល​ជាង ៣០​នាក់បាន​រង​របួសអំឡុង​បាតុកម្ម​នៅ​ទីក្រុង​បាងកក ក្រោយ​ពេល​ដែល​ក្រុម​នគរ​បាលប្រើប្រាស់​កាណុង​បាញ់​ទឹក ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​បំបែក​ក្បួន​តវ៉ា​កាល​ពី​យប់​ថ្ងៃ​សៅរ៍។​

​វីដេអូដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ព័ត៌មាន ឃើញ​ក្រុម​នគរបាល​វាយប្រហារ​មក​លើ​ក្រុម​បាតុករ ដែល​ព្យាយាម​រត់ចោល​ទោចក្រយានយន្ត​របស់​ពួកគេ។ វីដេអូ​មួយ​ផ្សេងទៀត ឃើញ​ក្រុម​បាត​ករ ព្យាយាម​រត់គេច​ចេញពី​ឧស្ម័ន​បង្ហូរទឹកភ្នែក នៅ​ជិត​ភោជនីយដ្ឋានម៉ាក់​ដូ​ណា​ល់។​ ​ក្រុម​នគរបាល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា វិធានការ​របស់​ពួកគេអនុវត្តន៍​តាម​ស្តង់ដារ​អន្តរជាតិ ហើយ​ក្រុម​បាតុករ ២០​នាក់​ត្រូវ​បាន​ចាប់ខ្លួន សម្រាប់​ការបំពាន​លើ​ច្បាប់​ជួបជុំគ្នា​តាម​ទី​សាធារណៈ និង​ប្រមាថ​ដល់​ព្រះ​ចេស្ដា​ព្រះមហាក្សត្រ។​ ​លោក ភី​យ៉ា តា​វី​ឆៃ ស្នងការ​រង​នគរបាល​ក្រុង​បាងកក បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា អំពើ​ហិង្សាផ្តើម​ចេញពី​ភាគី​ក្រុម​បាតុករ ហើយ​ក្រុម​នគរបាលត្រូវតែ​ការពារ​ច្បាប់ និង​ការពារ​ទ្រព្យសម្បត្តិ​ជាតិ។​

​ដោយឡែក​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn រង​ការ​បំផ្លិច​បំផ្លាញ​ផង​ដែរអំឡុង​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍ ដែល​មាន​មនុស្ស​ប្រហែល​ជាង ១​ពាន់​នាក់​ចូលរួម។​ ​គួរ​ឲ្យ​ដឹង​ថា បាតុកម្ម​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ ​កន្លងទៅ គេ​បាន​ឃើញ​ក្រុម​បាតុករ និង​ក្រុម​នគរបាល​ជាច្រើន​នាក់​រង​របួស​ដូចគ្នា​។​ ​ចលនា​បាតុកម្ម​យុវជន​នៅ​ប្រទេស​ថៃបាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន ហើយ​វា​បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​មួយ ស​ម្រាប់​រដ្ឋាភិបាល​រប​ស់​លោក​នាយករដ្ឋមន្ត្រី Prayut Chan-o-cha ដែល​ជា​ឧ​ត្ត​ម​សេនីយ៍​កងទ័ព​ចូលនិវត្តន៍ រឹបអូស​អំណាច​ពី​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៤៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm