ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អំពាវនាវ​ឱ្យ​កងកម្លាំង​នគរបាលទាំងអស់បំពេញការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ

2022/05/05 07:20:24 pm        1.1 K

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវឱ្យនគរបាលសន្តិសុខផ្ទៃក្នុង និងនគរបាលអនុវត្តចរាចរណ៍ផ្លូវគោកទាំងអស់ គប្បីបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ដើម្បីចូលរួមអនុវត្តផែនការយុទ្ធសាស្រ្ត ក៏ដូចជាយន្តការកំណែទម្រង់នគរបាលជាតិ និងការកសាងកម្លាំងក្រសួងមហាផ្ទៃ ឲ្យកាន់តែល្អប្រសើបន្ថែមទៀត។

នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញចរាចរណ៍ផ្លូវគោក និង​បំប៉នជំនាញ​សន្តិសុខ​ផ្ទៃក្នុង​នៅ​សាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ​ក្នុងខេត្តកំពង់ស្ពឺ ​នាព្រឹកថ្ងៃទី០៥​ ខែឧសភា នេះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានលើកឡើងថា ក្នុងនាមជាកងកម្លាំងបម្រើ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់ប្រជាពលរដ្ឋ ​ក៏ដូចជាប្រទេសជាតិទាំងមូល​ ត្រូវធ្វើអ្វីគោរពទៅតាមវិន័យ និងវិជ្ជាជីវៈរបស់​ខ្លួន ដូចអ្វីដែលស្របទៅតាមការកែទម្រង់របស់ក្រសួងមហាផ្ទៃ ​ក៏ដូចជារាជរដ្ឋាភិបាល។

ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ​ការដែលអគ្គស្នងការដ្ឋាននគបាលជាតិ ក៏ដូចជាក្រសួងមហាផ្ទៃ បានផ្តល់វគ្គបណ្តុះបណ្តាលជំនាញនានា​ដល់កងកម្លាំងនគរបាលទាំងអស់ ​គឺដើម្បីបង្កើនជំនាញ សមត្ថភាព​ និងវិជ្ជាជីវៈ ក្នុងកិច្ចការងារថែរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​ជូនដល់ប្រជាជន និង​ប្រទេសជាតិ។ វគ្គបណ្តុះបណ្តាលនេះ​ ដើម្បីឲ្យយល់ដឹងកាន់​តែច្បាស់​បន្ថែមទៀត​នូវ​មូលដ្ឋាន​ច្បាប់​របស់​កងកម្លាំង​នគរបាលផងដែរ។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានថ្លែងកោត​សរសើរចំពោះកងកម្លាំងនគរបាលទាំង​អស់​នាពេល​កន្លងមក ​ដែលបានខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ប្រជាជន​ និងប្រទេសជាតិផងដែរ ជាពិសេស​ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ​បានខិតខំយ៉ាងខ្លាំងទាំងយប់ទាំងថ្ងៃ ក្នុងការចូលរួម​ជាមួយរាជរដ្ឋាភិបាល ​ទប់ស្កាត់ការរីករាលដាល ​នៃមេរោគកូវីដ-១៩​ ទទួលបានជោគជ័យ តាំង​ពី​ចាប់ផ្តើមបិទប្រទេស ​រហូតបើកដំណើរការប្រទេសឡើងវិញ។

នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល បំប៉នជំនាញចរាចរណ៍ផ្លូវគោក ​និងបំប៉នជំនាញសន្តិសុខ​ផ្ទៃនោះ​ដែរ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ​ក៏បានផ្តល់បទពិសោធន៍ការងារមួយ​ចំនួនដល់សិក្ខាកាម ដែល​បាន​បញ្ចប់ការសិក្សានាពេលនេះ ​ទាក់ទងនឹងការងារថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ កិច្ចការ​ងារ​ស្រាវជ្រាវ និងស៊ើបអង្កេត ​និងកិច្ចការងារជាច្រើនទៀត ​ដែលអគ្គស្នងការនគរបាលជាតិ ក៏ដូចជា​ក្រសួងមហាផ្ទៃ បានប្រគល់ជូន៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm