រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am        138

ភ្នំពេញ៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ​២០២៦ ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានបើកការត្រួតពិនិត្យ​លទ្ធ​ផលការងារឆ្នាំ២០២៥ លើ​ការ​អនុវត្ត​ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​របស់រាជរដ្ឋាភិបាលនីតិកាលទី៧។

របាយការណ៍នេះ ជារបាយការណ៍តាមដាន​ និង​ត្រួត​ពិនិត្យប្រចាំ​ឆ្នាំ​លើក​ដំបូ​ង នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់​រាជ​រដ្ឋា​ភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែល​ឆ្លុះបញ្ចាំងពីតម្លា​ភាព គណនេយ្យ​ភាព ការចូលរួម និងកិច្ចសហការល្អពីគ្រប់ក្រសួង ស្ថាប័ន វិស័យ​ឯកជន និង​ដៃ​គូអភិវឌ្ឍ ដោយឈរលើ អភិក្រម «ជវភាព​នៃប្រព័ន្ធ​តួអង្គតែមួយ»។

ក្នុង​របាយការណ៍បានបង្ហាញថា សមិទ្ធផលសំខាន់ៗដែលសម្រេចបាននោះ គឺរា​ជ​រដ្ឋាភិបាល​រក្សា​បាន​នូវ​សន្តិភាព ស្ថិរ​ភាពនយោបាយ សន្តិសុខ និង​សណ្តាប់​ធ្នាប់សាធារណៈយ៉ាងរឹងមាំ រួម​ទាំង​ការ​ការ​ពារអធិបតេយ្យភាព​និង​បូរណភាពទឹកដី ដោយប្រកាន់ភ្ជាប់ នូវ​គោល​នយោបាយ​ការ​បរទេស​ ឯករាជ្យ​ផ្អែក​លើច្បាប់និងភាពឈ្លាសវៃ។

សម្រាប់​ការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១​វិញ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្ត​កម្មវិធីកែ​ទម្រង់ និងពង្រឹងអភិបាលកិច្ច ដើម្បី​ឆ្លើយ​តប​ទៅនឹងការប្រែប្រួលសង្គម សេដ្ឋ​កិច្ច សន្តិ​សុខ បរិស្ថាន និងបច្ចេកវិទ្យា ព្រម​ទាំង​ការ​កើន​ឡើង​នៃ​តម្រូវការសេវា​សាធារណៈប្រកបដោយគុណភាពនិងភាពជឿទុកចិត្តបាន។

របាយការណ៍ ក៏បានបង្ហាញពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ការកែ​ទម្រង់​រដ្ឋបាល​សាធារណៈ ​រាជរដ្ឋាភិបាលបានធ្វើវិចារណកម្ម​មុខងារ និងរៀប​ចំ​រចនាសម្ព័ន្ធក្រសួង ស្ថាប័ន​ឡើង​វិញ ​និងបានចាប់ផ្ដើម​ដំណើរ​​ការជំរឿនមន្ត្រី​រាជការជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន​ចំណុះ​អង្គការ​នីតិប្រតិ​បត្តិ ព្រមទាំងការពង្រឹងប្រព័ន្ធជ្រើសរើស​មន្ត្រីដោយ​ផ្អែក​លើ​គុណា​ធិប​តេយ្យ​ តម្លាភាព និងសមិទ្ធកម្ម ការបណ្តុះបណ្តាល សមត្ថ​ភាព និងការកែទម្រង់ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌ ជាពិសេសការដោះ​ស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ។

ដោយ​ឡែកអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច ត្រូវបានពង្រឹងតាមរយៈ​ការ​ធ្វើ​បច្ចុប្បន្នកម្មច្បាប់ និង​លិខិតបទដ្ឋានគតិយុត្ត ការលើកកម្ពស់តម្លាភាព និង​ភាពជាដៃគូរដ្ឋនិងឯកជន។

ក្នុង​ការ​អភិវឌ្ឍមូលធនមនុស្ស រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់គុណភាព​អប់​​រំ កីឡា វិទ្យាសាស្ត្រ ​និង បច្ចេកវិទ្យា តាមរយៈការអប់រំឌីជីថល ស្ទែម (STEAM) និងការអភិវឌ្ឍយុវជន តាមរយៈ​ការ​បណ្តុះបណ្តាល ជំនាញបច្ចេក​ទេសនិងវិជ្ជាជីវៈ (TVET) ផ្តោតលើការផ្លាស់​ប្តូរ​ជំនាញ ​និងបង្កើនជំនាញ។

លើស​ពីនេះ ប្រព័ន្ធសុខាភិបាល និងគាំពារសង្គមត្រូវបានពង្រឹង និងពង្រីក តាម​រយៈ​សេវា​ថែ​ទាំ​បឋម​ កម្មវិធីថែទាំសុខភាព ដោយឈរលើស្មារតី «មិន​បោះបង់ពលរដ្ឋណាម្នាក់»

រាជរដ្ឋាភិបាល ក៏បានធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងលើ​វិស័យ​​កសិកម្ម ឧស្សាហ​ក​ម្ម សេវាកម្ម និងទេសចរណ៍ ដោយបន្តអភិវឌ្ឍ​ហេដ្ឋា​​រច​នាសម្ព័ន្ធរូបវន្ត ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស តាមរយៈ​ការ​​ពង្រីក​​តំបន់សេដ្ឋកិច្ចពិសេស។

ជាមួយគ្នានេះ ក្នុងការអភិវឌ្ឍវិស័យឯកជន និងការងារ រាជរដ្ឋាភិបាល​បាន​បន្ត​គាំទ្រ​សហគ្រាស​ធុន​មីក្រូ ​តូច និងមធ្យម តាមរយៈការសម្រួលនីតិវិធី ការធ្វើបរិវត្តកម្មឌីជីថល និង​ការ​បង្កើត​ការងារ ​និងមុខរបរ។

ដោយឡែក​ការ​គ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការឆ្លើយតបនឹង​ការ​ប្រែប្រួលអាកាសធាតុ ត្រូវ​បានពង្រឹងតាមរយៈការបន្តកែទម្រង់ដីធ្លី ការរៀប​ចំ​នគរូបនីយកម្ម ការអភិវឌ្ឍ​ថាមពល​កកើត​ឡើង​វិញ ដើម្បីគាំទ្រដល់ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ចបៃតង ក្នុងការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាបន្ន ​និងចីរ​ភាព។

ស្របគ្នានេះដែរ រាជរដ្ឋាភិបាល បានបន្តជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម​ឌីជីថល រួមមាន រដ្ឋាភិបាលឌីជីថល ធុរកិច្ចឌីជីថល និងពលរដ្ឋឌីជីថល៕

អត្ថបទដែលទាក់ទង

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        214
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        211
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm