មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ

2026/07/25 10:20:51 am        152

ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុ​ប្រធាន​នាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តកំពត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៦ បានបន្ដចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក ចំនួន ២ទីតាំង រួមមានកសិដ្ឋានចិញ្ចឹមជ្រូក ហែម ម៉ាច និងកសិដ្ឋានចិញ្ចឹមជ្រូក អ៊ុត ប៊ុនហេង ដែល​មាន​ទីតាំង​នៅ​ ក្នុង​ភូមិសាស្រ្តឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត បន្ទាប់ពីមានសេចក្តីរាយការណ៍ថា បានបង្កក្លិនស្អុយ និង​បង្ហូរ​សំណល់​កខ្វក់​ប៉ះ​ពាល់​ដល់ដីស្រែ និងការរស់នៅប្រជាពលរដ្ឋ។

ក្រុមការងារបានចុះពិនិត្យជាក់ស្តែងដល់មូលដ្ឋានកសិដ្ឋានទាំង២ បានរក​ឃើញ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ​ហែម ម៉ាច បានបង្ហូរសំណល់រាវចេញពីស្រះស្ដុកចូលដីស្រែប្រជាពលរដ្ឋ និងបង្កក្លិនស្អុយ និង​បានដំណើរ​ការ​អាជីវកម្ម​ដោយ​ពុំ​បាន​រៀបចំ​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​ដំបូង​។​ ដោយឡែកកសិដ្ឋានចិញ្ចឹមជ្រូក អ៊ុត ប៊ុនហេង បានបង្ក​ឱ្យ​មាន​ក្លិន​ស្អុយ​ភាយ​ចេញ​ពី​រោង​ចិញ្ចឹម​ជ្រូក និង ដំណើរ​ការ​អាជីវកម្ម​ដោយ​ពុំ​បាន​រៀបចំ​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​ដំបូង​។

ក្រុមការងារក្រសួងបរិស្ថានបានចាត់វិធានការឱ្យកសិដ្ឋានទាំង២ ត្រូវធ្វើការ​បិត​ភ្ជិត​ចំណុច​ប្រសព្វ​ជាមួយ​ប្រឡាយ​សាធារណៈក្បែរកសិដ្ឋានជាបន្ទាន់ និងត្រូវធ្វើការសម្អាតរោងជ្រូក និងរក​វិធី​សាស្រ្ត​ក្នុង​ការ​បំបាត់ក្លិនចេញពីកសិដ្ឋានចិញ្ចឹមជ្រូក។ កសិដ្ឋានត្រូវរៀបចំរបាយការណ៍ វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន ដាក់ជូនក្រសួងបរិស្ថាន ពិនិត្យ និងផ្ដល់យោបល់។ ករណី​ពុំ​មាន​របាយការណ៍​វាយ​តម្លៃហេតុប៉ះពាល់បរិស្ថាន ល្មើសនឹងមាត្រា៦៦៨ នៃក្រមបរិស្ថាន និង​ធន​ធាន​ធម្ម​ជាតិ ​និងករណីបញ្ចេញសំណល់រាវចូលដីស្រែប្រជាពលរដ្ឋ ល្មើសនឹងមាត្រា១៥៦ បង្ក​ក្លិន​ស្អុយ ​ល្មើសមាត្រា១៦១ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ជាមួយគ្នា​នេះ​ក្រសួង​បរិស្ថាន​តម្រូវ​ឱ្យ​កសិដ្ឋាន ត្រូវផ្ដល់សំណងផលប៉ះពាល់ និងការខូចខាតបរិស្ថាន ផងដែរ៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        135
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        211
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm