ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ។
សម្ដេចតេជោ បានសរសេរថា ក្រោយការខកខានវាយកូនគោលជាង ១ឆ្នាំថ្ងៃនេះឆ្លៀតវាយកូនគោល។ ជាមួយតារាងថ្មី ឧបករណ៍វាយថ្មីជាមួយ ដៃគូរប្រកួតចាស់ ខ្ញុំនៅវាយបានតែមិនទាន់ល្អ។
សម្ដេចតេជោបានថ្លែងថា ការវាយមិនទាន់ល្អអាចមកពីខានវាយរយៈពេលយូរ ហើយក៏អាចមកពីទម្ងន់ដែលមុនៗវាយក្នុងទម្ងន់ ៨០គីឡូក្រាម តែថ្ងៃនេះចាប់វាយក្នុងទម្ងន់ ៧៦គីឡូក្រាម និងវាយចប់រយៈពេល ២ម៉ោងទម្ងន់ធ្លាក់មកត្រឹម ៧៥គីឡូក្រាម ប្រហែលកាឡូរីធ្លាក់ខ្លាំងមកធាតុអាកាសធាតុក្តៅ។
សម្ដេចតេជោ ក៏ឆ្លៀតជូនពរបងប្អូនជនរួមជាតិទាំងអស់ រីករាយចុងសប្តាហ៍ផងដែរ៕







