ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាភ្លាត់ចាញ់ក្រុមបាល់ទាត់សិង្ហបុរីនៅនាទីទីចុងក្រោយ ដោយគ្រាប់បាល់របស់កីឡាករ Ilhan Fandi Ahmad ក្នុងជំនួបបើកឆាកពានរង្វាន់បាល់ទាត់តំបន់អាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup 2026) កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនេះលេងបាន ២២នាទី ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរីបានបើកការនាំមុខមុនដោយគ្រាប់បាល់របស់កីឡាករ Shawal Anuar។
លុះរហូតដល់នាទី៥៥ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានវាយបកតាមស្មើដោយគ្រាប់បាល់របស់កីឡាករ អ៊ុក សុវណ្ណ នៅនាទីទី៥៥។ តែយ៉ាងណាក៏ដោយនាទីទី៩០+១១ កីឡាករ Ilhan Fandi Ahmad បានទាត់គ្រាប់ចុងក្រោយឱ្យសិង្ហបុរីឈ្នះកម្ពុជា ២ទល់នឹង១។
ក្រោយការប្រកួតនេះថ្ងៃទី២៧ ខែកក្កដា កម្ពុជានឹងត្រូវប្រកួតជាមួយឥណ្ឌូណេស៊ីក្រៅដី។ ឯសិង្ហបុរីទទួលទីម័រខាងកើតថ្ងៃជាមួយគ្នា៕










