សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm        210

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦ ចំ​ថ្ងៃ​ខួប​គម្រ​ប់​១​ឆ្នាំនៃការឈ្លានពានទឹកដីពីសំណាក់កងកម្លាំងយោធាថៃ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរ​កង​នគរបាលជាតិ និង​វីរ​កង​រាជ​អាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរ​ចំពោះ​វីរ​យុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ ដើម្បីការពារអធិតេយ្យភាព បូរណភាពទឹកដី និង​រក្សា​សេចក្តី​សុខ​សាន្ត​របស់ប្រជាជន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បាន​បញ្ជាក់​ឡើង​វិញ​ក្នុង​សន្និសីទ​សារព័​ត៌មា​ននៅ​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្នុងកិច្ចប្រជុំពេញអង្គ​គណៈរដ្ឋ​មន្ត្រី​កាល​ពី​ម្សិល​មិញ ​សម្តេចធិបតី ក៏បានក្រើន​រម្លឹក​ដល់​ប្រជាជាតិ​ខ្មែរ​ឱ្យ​ប្រែ​ក្លាយ​ការ​ឈឺ​ចាប់​នេះ​ឱ្យ​ទៅ​ជា​ការ​ពង្រឹង​ខ្លួន​លើ​គ្រប់វិស័យ ទាំងសេដ្ឋកិច្ច ការពារជាតិ សុខសន្តិភាព និងធនធានមនុស្ស។

ដោយឡែក ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានអន្តរជាតិ Bloomberg សម្តេច​នាយក​រដ្ឋ​មន្ត្រី​ក៏​បានពន្យល់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលថា ដោយសារកម្ពុជា​ជ្រើស​រើស​យន្តការផ្សះផ្សារដោយបង្ខំ ក្រោមក្របខណ្ឌ UNCLOS បានបិទទ្វារការចរចា​ព្រំដែន​គោក ​គឺជារឿងមិនត្រឹមត្រូវ និងមិនយុត្តិធម៌ទេ។

សម្តេចធិបតី​បាន​លើកហេតុផលពីយ៉ាងមកពន្យល់៖ ម្យ៉ាង កម្ពុជាប្រើប្រាស់យន្តការ​ផ្សះ​ផ្សារ​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា UNCLOS ដោយសារតែថៃបានស​ម្រេច​ចិត្ត​លុប​ចោល​កិច្ច​ព្រម​ព្រៀង​ទ្វេភា​គី​តែមួយគត់ដែលមានស្រាប់រវាងប្រទេសទាំង២ ស្តីពីបញ្ហាដែន​សមុទ្រ​គឺ​អនុស្សរ​ណៈ​យោគ​យល់​គ្នា ​ឆ្នាំ២០០១ (MoU2001) ដែលរដ្ឋាភិបាល​ទាំង​ពី​បាន​ប្រើ​ប្រាស់​អស់​រយៈ​ពេល​ជាង​២៥​ឆ្នាំ ​ដើម្បីព្យាយាមស្វែងរកដំណោះស្រាយ។

ទោះបីជាកម្ពុជាបានស្នើសុំកុំឱ្យថៃលុបចោលក៏ដោយ ក៏ថៃនៅ​តែ​សម្រេច​លុប​ចោល​ជា​ឯក​តោ​ភាគី​ដដែល​។ ដូច្នេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីទៅរកយន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញា UNCLOS នោះឡើយ។ ម្យ៉ាងទៀត គ្មានលក្ខខណ្ឌ ឬកិច្ចព្រមព្រៀងណាដែលបញ្ជាក់ថា ការ​ដោះ​ស្រាយ​ព្រំដែន​សមុទ្រក្រោមអនុសញ្ញា UNCLOS ធ្វើឱ្យការចរចាដោះ​ស្រាយ​ព្រំដែន​គោក​ត្រូវ​ជាប់​គាំង​នោះ​ឡើយ​។ ម្យ៉ាងទៀត គ្មានលក្ខខណ្ឌ ឬកិច្ចព្រមព្រៀងណាដែលបញ្ជាក់ថា ការ​ដោះ​ស្រាយ​ព្រំដែ​ន​សមុទ្រក្រោមអនុសញ្ញា UNCLOS ធ្វើឱ្យការចរចាដោះស្រាយ​ព្រំដែន​គោក​ត្រូវ​ជាប់​គាំង​នោះ​ឡើយ៕​


អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        326
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        238
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        278

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់

2026/07/25 03:50:51 pm
​លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
2026/07/25 03:47:26 pm
​អគ្គលេខាធិការ UN លោក Guterres ទៅ​ដល់រដ្ឋធានីស៊ីរី ជា​ទស្សនកិច្ចលើកដំបូង គិត​តាំងពីឆ្នាំ២០០៩
2026/07/25 03:42:54 pm
​លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ «កាន់តែមាន​ភាព​ប្រាកដ​ប្រជា​» ក្នុងដំណើរ​ការចរចា
2026/07/25 03:35:27 pm
​ក្រុមហ៊ូទីអះអាងពី​ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ខណៈជម្លោះមជ្ឈិមបូព៌ាកាន់តែជ្រៅទៅៗ
2026/07/25 03:31:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm