Jesse Lingard មិន​សប្បាយចិត្ត និង​មិន​បន្ត​កិច្ចសន្យា​ជាមួយ Manchester United ឡើយ​

2022/05/05 07:39:48 pm        143

​បាល់ទាត់៖ កីឡាករ​អង់គ្លេស Jesse Lingard នឹង​ចាក​ចេញពី​ក្រុម​បិសាច​ក្រហម Manchester United ក្រោយ​ចប់​រដូវ​កាល​នេះហើយ បន្ទាប់ពី​មិន​សប្បាយ​ជាមួយ​ក្លិប​ក្នុង​រយៈពេល ១២ខែ​ចុង​ក្រោយនេះ​។ ​​កិច្ចសន្យា​របស់​កីឡាករ​វ័យ ២៩​ឆ្នាំ​រូបនេះ​នឹង​អស់​សុពលភាព​នៅ​ខែមិថុនា​ខាងមុខនេះ ស្រប​ពេលដែល​ក្លិប​ជាច្រើន​បាន​ទាក់ទង​ចង់បាន​មានដូចជា Newcastle, AC Milan, Juventus និង Paris Saint Germain​។​

​​អ្នកចាត់ការ​ថ្មី​របស់ Manchester United លោក Eric ten Hag ដែល​នឹង​មក​ដឹកនាំ​ក្រុម​រដូវ​កាល​ក្រោយ ត្រូវបាន​គេ​ដឹងថា​មាន​គម្រោង​និយាយ​លួងលោម Lingard ឱ្យនៅ​បន្ត តែ​ហាក់​គ្មាន​សង្ឃឹម​ឡើយ​។ ​​Jesse Lingard បង្ហាញខ្លួន ១១នាក់ដំបូង​បានតែ ២លើក​ប៉ុណ្ណោះ​នៅ Premier League រដូវ​កាល​នេះ និង​ចុងក្រោយ​បំផុត​គេ​មាន​អារម្មណ៍​ខកចិត្ត​ដែល​លោក Ralf Rangnick មិន​ដាក់ឱ្យចូល​លេង​ពេល Manchester United យកឈ្នះ Brentford ៣-០​។ ​​Jesse Lingard ត្រូវបាន​គេ​ដឹងថា ចង់​ផ្លាស់​ទៅកាន់​ក្លិប​ណាមួយ​ដែល​បាន​លេង​ជាប់លាប់​ ដើម្បី​ប្រជែង​តំណែង​មួយ​នៅ​ក្រុម​ជំរើសជាតិ​អង់គ្លេស​សំរាប់ World Cup 2022 នៅ​កាតា​ចុងឆ្នាំ​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm