ឯកអគ្គរាជទូតក្រូអាស៊ី កោត​សរសើរ​កម្ពុជា​មាន​ការ​ផ្លាស់ប្ដូរ និង​រីកចម្រើន​លើ​គ្រប់​វិស័យ​យ៉ាង​ឆាប់​រហ័ស

2022/05/05 08:49:14 pm        698

ភ្នំពេញ៖ លោក Ivan Velimir Starčević ឯកអគ្គរាជទូតតែងតាំងថ្មី នៃសាធារណរដ្ឋក្រូអាស៊ីប្រចាំកម្ពុជា សរសើរប្រទេសកម្ពុជា មានការផ្លាស់ប្តូរ និងរីកចំរើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ហើយមានសង្ឃឹមជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋក្រូអាស៊ី នឹងកាន់តែរីកចម្រើនថែមទៀតផងដែរ។

នៅក្នុងកិច្ចជំនួបជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ នៅវិមានព្រឹទ្ធសភា លោកឯកអគ្គរាជទូត បានលើកឡើងថា ប្រទេសកម្ពុជាមានការផ្លាស់ប្តូរ​ និងរីកចម្រើន​ លើគ្រប់វិស័យ​យ៉ាងឆាប់រហ័ស។ លោក​មាន​ជំនឿ​ជឿ​ជាក់​ថា​ទំនាក់ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ទាំង​ពីរ​នឹង​កាន​តែរីកចម្រើន​ថែមទៀត‍។

នៅក្នុងកិច្ចជំនួប​លោក​ឯកអគ្គរាជទូត​ក៏​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធាន​ព្រឹទ្ធសភា​ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួប​ឯកឧត្តមនាពេលនេះ។

លោក បានរម្លឹកអំពីជំនួបជាប្រវត្តិសាស្រ្តរវាងអតីតថ្នាក់ដឹកនាំ​នៃសាធារណរដ្ឋក្រូអាស៊ី និង​ព្រះករុណា​ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ​ព្រះបរមរតនកោដ្ឋ ​ដែលបានរួមចំណែកដ៏សំខាន់ ដើម្បី​បង្កើត និងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរតាំង​ពី​ទសវត្សទី៥០។

លោក ក៏បានលើកឡើងផងដែរថា តាម​រយៈបេកសកកម្មការ​ទូត​របស់​លោក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ឯកអគ្គរាជទូត​ ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយ​ចិត្ត​ក្នុង​ការ​ពង្រឹង​ពង្រីកទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង​ពី​របន្ថែមទៀត។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ​សម្តេចប្រធានព្រឹទ្ធសភាមានជំនឿជាក់ថា ​ក្នុងអាណត្តិបេសកកម្មការ​ទូត​របស់លោកនៅព្រះរាជាណាចក្រកម្ពុជា ​នឹងលើក​កម្ពស់ទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរជាងទៀត ​ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងប្រជាជនក្រូអាស៊ី ​ទាំងពេលបច្ចុប្បន្ន ​និងពេលអនាគត។

សម្តេចប្រធានព្រឹទ្ធសភា បានលើកឡើងទៀតថា ​សម្តេច​បានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ច​សហប្រតិបត្តិការ ដ៏​ជិតស្និទ​ជាមួយនឹងឯកអគ្គរាជទូត ​ដើម្បីរួម​ចំណែក​ពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិ- បត្តិការនាំមកនូវផលប្រយោជន៍​ទៅវិញ​ទៅមកជូនប្រជាជន ​និងប្រទេសទាំងពីរ៕អត្ថបទ៖​ បានចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm