កម្ពុជា និងវៀតណាម ត្រូវបានចារក្នុងប្រវត្តិសាស្ដ្រពាន SEA V.Cup 2026

2026/07/27 10:25:02 am        157

យុទ្ធនាការប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ (SEA V.Cup) ឆ្នាំ២០២៦ បាន​បញ្ច​ប់​ដោយជោ​គជ័យ ដោយក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងវៀតណាម បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិ​សាស្ដ្រ​ពាន​ប្រចាំតំ​បន់នេះ ក្រោយគ្រងជើងឯករៀងៗខ្លួន ពោលគឺក្រុមបាល់ទះកម្ពុជា បាន​គ្រង​ជើង​ឯក​ក្នុង​ការប្រកួតជើងទី១ នៅហ្វីលីពីន គ្រាដែលវៀតណាម បានគ្រង​ជើង​ឯក​ក្នុង​ការ​ប្រកួត​ជើង​ទី​២ នៅប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ការប្រកួតជើងទី២ នៃពានរង្វាន់ SEA V.Cup 2026 ដែល​ទើប​បញ្ចប់​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​កន្ល​ងទៅ ក្រុមបាល់ទះកម្ពុជា បានបញ្ចប់នៅត្រឹមចំណាត់ថ្នាក់លេខ៤ ក្រោយរង​បរាជ័យ​ទល់​ក្នុ​​ងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយលទ្ធផល ១-៣សិត ជាមួយពិន្ទុ ១៨-២៥, ២៥-១៩, ២០-២៥ និង ២៤-២៦ គ្រាដែលវៀតណាម បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុមថៃ ដោយ​លទ្ធ​ផល ៣-២សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

សមិទ្ធផលនេះ ថ្វីដ្បិតកម្ពុជា មិនអាចបន្ថែមកំណត់ត្រាប្រវត្តិសាស្ដ្រថ្មី ក្នុងការដណ្ដើមជើងឯក ដូច​កាលពីជើងទី១ តែមហាជនក្នុងតំបន់ ពិសេសអ្នកគាំទ្រកម្ពុជា នៅតែសាទរ និងវាយតម្លៃខ្ពស់ ចំពោះ​ការខំប្រឹងរបស់កីឡាករកម្ពុជាគ្រប់រូប ទោះបីកីឡាករសំខាន់ៗមួយចំនួន ខំ​ប្រឹង​លេង​ទាំ​ង​របួស​យ៉ាង​ណាក្ដី​។ អ្វីដែលមានមោទនភាពបំផុត គឺការបង្កើតប្រវត្តិសាស្ដ្រ​គ្រង​ជើង​ឯក​លើកដំ​បូង ​ក្នុងពានរង្វាន់បាល់ទះប្រចាំតំបន់នេះ កាលពីជើងទី១ នៅហ្វីលីពីន ក្រោយចំណាយពេល ២​រដូវកាល។

ចំណែកក្រុមបាល់ទះវៀតណាម ដូចគ្នានឹងកម្ពុជាដែរ ដ្បិតនេះជាលើកដំបូង ដែល​ពួក​គេ​បាន​គ្រង​ជើង​ឯក​ពាន​រង្វាន់ SEA V.Cup ជាមួយលទ្ធផលដ៏ភ្ញាក់ផ្អើល បើធៀបកាលពីជើងទី១ ។ ក្រោយ​បញ្ចប់ត្រឹមលេខ២ ក្នុងពូលB ពួកគេបានយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣-១សិត នៅ​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបន្ដយកឈ្នះក្រុមថៃ ៣-២សិត នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បី​ក្លាយ​ជា​ប្រទេស​ទី៤​ ក្នុងចំណោមបេក្ខភាព ៦ប្រទេស ដែលបានគ្រងជើងឯកពានដ៏ធំនេះ ក្រោយ​ចំណា​យពេ​ល ៤រដូវកាល។

ទាំងអស់នេះ សុទ្ធសឹងជារឿងភ្ញាក់ផ្អើល សម្រាប់អ្នកតាមដានវិស័យកីឡាបាល់ទះក្នុងតំបន់ ពិសេស​សម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ តែង​បង្ក​នូវ​ការ​ភ្ញាក់​ផ្អើលជាបន្ដបន្ទាប់ រាប់ចាប់ពីស៊ីហ្គេម លើកទី៣១ កាលពីឆ្នាំ២០២២ នៅវៀតណាម រហូត​ដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលក្រុមបាល់ទះកម្ពុជា បានឈ្នះមេដាយសំរឹទ្ធ និង​មេដាយប្រាក់ជាបន្ដបន្ទាប់ មុនបើកទំព័រប្រវត្តិសាស្ដ្រឈ្នះជើងឯក SEA V.Cup ជើងទី១ ឆ្នាំ២០២៦ ដែលជាសញ្ញាណរីកចម្រើនថ្មីមួយទៀត សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ប្រជែង​ព្រឹត្តិ​ការណ៍អន្ដរជាតិធំៗជាបន្ដបន្ទាប់នាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        279
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        195
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេបញ្ជាការយោធភូមិភាគទី៤ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា

2026/07/27 12:47:26 pm
​សម្ដេចធិបតី៖ ចិនបានដើរ​តួនាទី​យ៉ាង​សកម្ម​តាំង​ពី​ដើម​មក​លើ​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​-ថៃ
2026/07/27 12:42:38 pm
​សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
2026/07/27 12:33:01 pm
​ក្រសួង​ពាណិជ្ជកម្មពន្យល់ពីការអនុវត្តន៍ពន្ធគយថ្មី ១០% របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា
2026/07/27 12:22:52 pm
​សម្ដេចធិបតី៖ កម្ពុជាបានធ្វើការជាមួយដៃគូអន្តរជាតិជាច្រើនរួមទាំង FBI អាមេរិក ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសន្ដិសុខសាយប័រ
2026/07/27 12:16:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 07:57:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/26 10:13:21 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm