សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

2026/07/27 12:12:47 pm        218

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះជាថ្មីថា មូល​ហេតុ​ដែល​កម្ពុ​ជាជ្រើ​សរើសយកយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញា UNCLOS គឺដោយសារ​ប្រទេស​ថៃ​បាន​សម្រេច​លុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០១ ដែលជាកិច្ចព្រម​ព្រៀង​ទ្វេភាគី​តែ​មួយគត់រវាងកម្ពុជា និងថៃ ស្ដីពីបញ្ហាសមុទ្រ ជាឯកតោភាគី ទោះបីជាកម្ពុជាបាន​ព្រមាន​ស្នើ​កុំឱ្យលុបចោលក៏ដោយ។

តាមរយៈបទសម្ភាសន៍ សម្ដេចធិបតីបានបញ្ជាក់ថា ចំពោះការលើកឡើងរបស់ថ្នាក់ដឹកនាំថា ជា​ពិសេស​រដ្ឋ​មន្រ្ដីការបរទេសថៃ ដែលបាននិយាយថា ការណ៍ដែល​កម្ពុជា​ដាក់​សំណុំ​រឿង​ទៅ​កាន់​យន្ត​ការ​ផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញា UNCLOS គឺជាការបិទទ្វារចំពោះការចរចា អំពី​ព្រំដែន​គោក​, សម្ដេចធិបតីចាត់ទុកថា ការលើកឡើងនេះ គឺមិនសូវត្រឹមត្រូវ និងមិនសូវយុត្តិធម៌ទេ។

សម្ដេច​ធិបតីបានបញ្ជាក់ជាថ្មីថា មូលហេតុដែលកម្ពុជាជ្រើសរើសយក យន្តការ​ផ្សះ​ផ្សា​ដោយ​បង្ខំ​ក្រោម​អនុញ្ញា UNCLOS គឺដោយសារប្រទេសថៃ​បាន​សម្រេច​លុប​ចោល​អនុស្ស​រណៈ​យោគ​យល់​គ្នា​ឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃ ស្ដីពីបញ្ហាសមុទ្រ។ សម្ដេច​បានថ្លែងថា អស់រយៈពេលប្រមាណ ១៥ឆ្នាំ កម្ពុជា និង​រដ្ឋាភិបាល​ថៃ​ជា​ច្រើន​ជំនាន់​ដែល​មាន​ជាង ១០រដ្ឋាភិបាល បានបន្តធ្វើការដោយផ្អែកលើអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១នេះ រួម​ទាំង​អតីតនាយករដ្ឋមន្រ្ដីថៃពីររូប លោក Sretha Thavisin និងលោកស្រី Paetongtarn Shinawatra ក្នុងអំឡុងពេលដែលសម្ដេចកាន់តំណែងជានាយករដ្ឋមន្រ្ដី ក៏បានធ្វើការរួមគ្នា ដើម្បី​ស្វែង​រក​ដំណោះស្រាយ រួមទាំងការពិភាក្សាអំពីការអភិវឌ្ឍរួម និងបញ្ហាពាក់ព័ន្ធ​ផ្សេង​ៗ​ថែម​ទៀត​ផង​។

សម្ដេចធិបតីបានបង្ហាញការសោកស្ដាយ ទោះបីជាកម្ពុជាបានព្រមាន និងស្នើសុំឱ្យប្រទេសថៃ កុំ​លុប​ចោល អនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០១ ក៏ដោយក៏ភាគី​ថៃ​នៅតែ​សម្រេច​លុប​ចោល​កិច្ច​ព្រម​ព្រៀង​នោះ ដូច្នេះកម្ពុជាគ្មានជម្រើស​ផ្សេង​ក្រៅពីការ​ប្រើប្រាស់​យន្តការ​ផ្សះផ្សាដោយ​បង្ខំ​ក្រោម​អនុញ្ញា UNCLOSនោះឡើយ៕

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
2026/07/27 12:00:38 pm        245
កម្ពុជាកំពុងជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត រួមចំណែកក្នុងខ្សែច្រវាក់តម្លៃសកល
2026/07/27 09:08:09 am        258
ប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
2026/07/27 08:57:28 am        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទេសាភិបាល៖ សេដ្ឋកិច្ចកម្ពុជានឹងអាចចាត់ទុកមានភាពធន់ ដែលសម្រេចបានក្នុងរង្វង់ ៣% ទៅ ៤%

2026/07/27 12:59:40 pm
​អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា អនុវត្តគម្រោង​បោស​សម្អាតមីន​នៅខេត្តពោធិ៍សាត់
2026/07/27 12:53:11 pm
​មេបញ្ជាការយោធភូមិភាគទី៤ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា
2026/07/27 12:47:26 pm
​សម្ដេចធិបតី៖ ចិនបានដើរ​តួនាទី​យ៉ាង​សកម្ម​តាំង​ពី​ដើម​មក​លើ​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​-ថៃ
2026/07/27 12:42:38 pm
​សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
2026/07/27 12:33:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 07:57:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/26 10:13:21 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm