សម្ដេចធិបតី៖ កម្ពុជាបានធ្វើការជាមួយដៃគូអន្តរជាតិជាច្រើនរួមទាំង FBI អាមេរិក ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសន្ដិសុខសាយប័រ

2026/07/27 12:16:53 pm        178

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះថា ដោយសារបច្ចុប្បន្ន ការគំរាមកំហែងថ្មីៗពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្ដិសុខសាយប័រកំពុងមានករកើនឡើងឆ្លងប្រទេស កម្ពុជាបានធ្វើការជាមួយដៃគូអន្តរជាតិជាច្រើនរួមទាំង FBI របស់ប្រទេសអាមេរិកផងដែរ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសន្ដិសុខសាប័រនេះ។

តាមរយៈសំណួរថា ថ្មីៗនេះ សម្ដេចធិបតី ទើបបានជួបជាមួយនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក លោក កាស ប៉ាថែល (Kash Patel), តើសម្ដេចអាចចែករំលែកព័ត៌មានលម្អិតបន្ថែម អំពីការប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានដែរឬទេ? តើកិច្ចសហប្រតិបត្តិការនោះនឹងគ្របដណ្ដប់លើអ្វី?

សម្ដេចធិបតីបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្ដិសុខកម្ពុជា ជាពិសេសស្ថាប័ននគរបាលជាតិកម្ពុជា និងទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក បានធ្វើឡើងជាច្រើនទសវត្សរ៍មកហើយ។ យើងបានធ្វើការរួមគ្នាលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា បច្ចុប្បន្នជាមួយនឹងការគំរាមកំហែងថ្មីៗពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្ដិសុខសាយប័រ កិច្ចការទាំងនេះជាអ្វីយើងត្រូវបន្តធ្វើរួមគ្នាព្រោះលក្ខណៈនៃបទល្មើសនាពេលបច្ចុប្បន្ន កាន់តែមានភាពឆ្លងដែន ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យា និងមធ្យោបាយទំនើបផ្សេងៗ។ ដូច្នេះការណ៍នេះ ទាមទារឱ្យកម្ពុជាធ្វើការជាមួយដៃគូអន្តរជាតិ រួមទាំង FBI ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមរួម។

សម្ដេចធិបតីបានបញ្ជាក់ថា សម្រាប់វិស័យសន្ដិសុខ ដើម្បីបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មមួយចំនួន កម្ពុជា និង FBI ចាំបាច់ត្រូវមានការចែករំលែកព័ត៌មានស៊ើបការណ៍ ឬព័ត៌មានពាក់ព័ន្ធ។ ក្នុងនោះដូចជាការចែករំលែកព័ត៌មាន ដែលជាកិច្ចសហប្រតិបត្តិការដែលយើងនឹងជឿទុកចិត្តគ្នា និងអនុញ្ញាតឱ្យប្រទេសនានាអាចធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើស។

សម្ដេចធិបតីបានបញ្ជាក់ថា បទល្មើសនាពេលបច្ចុប្បន្នមានលក្ខណៈឆ្លងដែន ដែលមានន័យថា បណ្ដាញឧក្រិដ្ឋកម្មអាចមានសកម្មភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសផ្សេងទៀត។ ដូច្នេះយើងត្រូវធ្វើការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៅក្នុងប្រទេសទាំងពីរ ដើម្បីអាចលុបបំបាត់បញ្ហាទាំងនេះបានកាន់តែមានប្រសិទ្ធភាព៕

 

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
2026/07/27 12:12:47 pm        218
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
2026/07/27 12:00:38 pm        246
កម្ពុជាកំពុងជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត រួមចំណែកក្នុងខ្សែច្រវាក់តម្លៃសកល
2026/07/27 09:08:09 am        260

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទេសាភិបាល៖ សេដ្ឋកិច្ចកម្ពុជានឹងអាចចាត់ទុកមានភាពធន់ ដែលសម្រេចបានក្នុងរង្វង់ ៣% ទៅ ៤%

2026/07/27 12:59:40 pm
​អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា អនុវត្តគម្រោង​បោស​សម្អាតមីន​នៅខេត្តពោធិ៍សាត់
2026/07/27 12:53:11 pm
​មេបញ្ជាការយោធភូមិភាគទី៤ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា
2026/07/27 12:47:26 pm
​សម្ដេចធិបតី៖ ចិនបានដើរ​តួនាទី​យ៉ាង​សកម្ម​តាំង​ពី​ដើម​មក​លើ​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​-ថៃ
2026/07/27 12:42:38 pm
​សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
2026/07/27 12:33:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 07:57:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/26 10:13:21 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm