ក្រសួង​ពាណិជ្ជកម្មពន្យល់ពីការអនុវត្តន៍ពន្ធគយថ្មី ១០% របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា

2026/07/27 12:22:52 pm        159

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់​ក្រសួងពាណិជ្ជកម្ម បានពន្យល់អំពីការអនុវត្តន៍ពន្ធ​ថ្មី ១០% របស់​សហ​រដ្ឋ​​អាមេរិក​ដែល​បាន​ដាក់មកលើប្រទេសជាច្រើន រួមទាំង កម្ពុជា ដោយ​រាជ​រដ្ឋាភិបាល​ប្រកាស​អំពី​ការ​ប្តេជ្ញាចិត្ត​ប្រឹងប្រែង​បំពេញលក្ខខណ្ឌនូវអ្វី​ដែល​បានចែងនៅក្នុង​ជំពូក ៣០១ របស់​សហរដ្ឋអាមេរិក។ ការអនុវត្តន៍ពន្ធ​ថ្មី ១០% របស់​សហរដ្ឋ​អាមេរិកមកលើកម្ពុជា​ គឺទាប​ជាង​ប្រទេស​ថៃ និងវៀតណាម ដែលមានអត្រា ១២.៥%។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាល​ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៦ ការិយាល័យ​តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បាន​ដាក់ពន្ធគយអត្រា ១០% មកលើប្រទេស​កម្ពុជា។ ការសម្រេចបានអត្រា ១០%នេះ គឺ​បន្ទាប់​ពី​កម្ពុជា​បានបញ្ចប់ការចរចាយ៉ាងស្វិតស្វាញជាមួយសហរដ្ឋអាមេរិកនៃការអនុវត្តជំពូក ៣០១ របស់​សហរដ្ឋអាមេរិក និងចាត់វិធានការ ដើម្បីឆ្លើយបតទៅនឹងលក្ខខណ្ឌមួយចំនួន​ ដែល​សហ​រដ្ឋ​អាមេរិក​បាន​លើកឡើងអំពីការប្រើប្រាស់​ពលកម្មដោយបង្ខំចំពោះវត្ថុធាតុដើមដែលបាននាំចូល​។

ឯកឧត្តម បន្តទៀងថា ជាក់ស្តែង រាជរដ្ឋាភិបាលចេញសេចក្តីប្រកាសរួមមួយ រវាងក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ​, ក្រសួងពាណិជ្ជកម្ម, និង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពី​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០២៦នេះ ដោយបានបញ្ជាក់យ៉ាងច្បាស់​អំពីការគោរពតាមលក្ខខណ្ឌ និង​យក​ចិត្ត​ទុក​ដាក់​តាម​ដាននូវវត្ថុធាតុដើមដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ ហើយ ក្នុងនោះ ក៏​មាន​ចែក​អំពី​ការបង្កើតក្រុមការងាររួម ដើម្បីពិនិត្យតាមដាននូវការនាំចូលវត្ថុធាតុដើម ព្រមទាំង ជំរុញ​ឱ្យ​អ្នក​នាំ​ចូលបង្ហាញពីភស្តុតាំងផ្សេងៗ បញ្ជាក់ពីប្រភពនាំចូលវត្ថុធាតុដើម។ នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ កម្ពុជាបានប្រឹងប្រែង​បំពេញលក្ខខណ្ឌនូវអ្វី​ដែល​បានចែងនៅក្នុង​ជំពូក ៣០១ របស់​សហរដ្ឋ​អាមេរិក​​។

ឯកឧត្តម គូសបញ្ជាក់ថា ជាលទ្ធផល កម្ពុជាស្ថិតនៅក្នុងចំណោមក្រុមប្រទេសមួយចំនួន ដែល​មាន​អត្រាពន្ធ ១០% បូក​នឹងប្រទេសដែលទទួលបានការអនុគ្រោះខ្ពស់បំផុត (Most-Favored-Nation- MFN) ដែល​រួមមាន ប្រទេសបង់ក្លាដែស, កាណាដា, អេក្វាទ័រ, ហ្គាតេម៉ាឡា, ហុង​ឌូរ៉ាស, ឥណ្ឌា, ឥណ្ឌូនេស៊ី, ហ្ស៊កដានី, ត្រូវអនុវត្តអត្រាពន្ធ ១០% បូកនឹង MFN ចាប់ពីថ្ងៃទី២៤ ខែ​កក្កដា​នេះ​តទៅ!។ ជាមួយគ្នា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក៏​បាន​​បង្កើត​តារាងកូតាសម្រាប់រយៈពេល ៣ឆ្នាំ សម្រាប់ប្រទេសកម្ពុជា បង់ក្លាដែស ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ក្នុងការនាំចូលវត្ថុធាតុដើមវាយនភណ្ឌពីសហរដ្ឋអាមេរិក។

បើតាម អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ការដាក់អត្រាពន្ធគយថ្មី ១០%នេះ នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ទីផ្សារនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនោះទេ ព្រោះកម្ពុជា​ធ្លាប់​បាន​អនុវត្ត​អត្រា​ពន្ធស្រដៀងគ្នានេះរួចមកហើយ។ ក្រៅពីកម្ពុជា សហរដ្ឋអាមេរិក ក៏​បាន​ដាក់​ពន្ធ​គយ​អត្រា ១២.៥% លើប្រទេសចំនួន ៣៨ ផ្សេងទៀត រួមទាំង ប្រទេសថៃ និងវៀតណាម ផងដែរ​៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ កម្ពុជាបានធ្វើការជាមួយដៃគូអន្តរជាតិជាច្រើនរួមទាំង FBI អាមេរិក ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសន្ដិសុខសាប័រ
2026/07/27 12:16:53 pm        177
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
2026/07/27 12:12:47 pm        218
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដី​កម្ពុជា​យ៉ាងជ្រៅ​លើស​សូម្បី​ផែនទី​ឯក​តោ​ភាគី​គេ​បាន​អះអាង
2026/07/27 12:00:38 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទេសាភិបាល៖ សេដ្ឋកិច្ចកម្ពុជានឹងអាចចាត់ទុកមានភាពធន់ ដែលសម្រេចបានក្នុងរង្វង់ ៣% ទៅ ៤%

2026/07/27 12:59:40 pm
​អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា អនុវត្តគម្រោង​បោស​សម្អាតមីន​នៅខេត្តពោធិ៍សាត់
2026/07/27 12:53:11 pm
​មេបញ្ជាការយោធភូមិភាគទី៤ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា
2026/07/27 12:47:26 pm
​សម្ដេចធិបតី៖ ចិនបានដើរ​តួនាទី​យ៉ាង​សកម្ម​តាំង​ពី​ដើម​មក​លើ​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​-ថៃ
2026/07/27 12:42:38 pm
​សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
2026/07/27 12:33:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 07:57:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/26 10:13:21 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm