គណបក្ស​កុម្មុយនីស្ត​ចិន​ផ្ញើ​សារ​ជូនពរ​ខួប​ទី​ ៤០​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ហ៊្វុនស៊ិនប៉ិច​

2021/04/27 09:59:58 am        493

​ភ្នំពេញ៖ គណបក្ស​កុម្មុយនីស្ត​ចិន​បាន​លើក​ឡើង​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​គឺជា​កេរ្តិ៍​ដំណែល​ដ៏​ធំ​មួយ​ របស់​អតីត​ព្រះ​មហាវរៈក្សត្រ ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ហើយ​គណ​បក្ស​នេះ​ក៏​ជា​ជល​ករ​កម្លាំង​នយោបាយ​មួយ​ដ៏​សំខាន់​ ក្នុង​ការចូលរួម​ថែរក្សា​សុខ​សន្តិភាព​នៅ​ប្រទេស​កម្ពុជា ហើយ​ជាមួយ​គ្នា​នេះ​គណបក្ស​កុម្មុយនីស្ត​ចិន​ នៅតែ​បន្ត​លើកកម្ពស់​ទំនាក់ទំនង​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដដែល​។​

យោង​តាម​លិខិត​អបអរសាទរ របស់​នាយកដ្ឋាន​អន្តរជាតិ​គណៈកម្មការ​កណ្តាល​ របស់​គណ​បក្ស​កុ​ម្មុយ​និ​ស្ត​ចិនផ្ញើ​ជូនពរ​ខួប​លើក​ទី ​៤០​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នា​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២១ ​នេះបាន​លើក​ឡើង​ថា ដោយ​មានការ​បន្សល់ទុក​ទំនាក់ទំនង ផ្នែក​នយោ​បាយ​ដ៏​ល្អ​ប្រពៃ ហើយ​គណបក្ស​នេះ​ក៏​ជា​គណបក្ស​មួយ ​បាន​ពង្រឹង​ស្មារតី​សាមគ្គីភាព និង​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​នៅ​កម្ពុជា​ផង​ដែរ ក្រោម​ការដឹកនាំ​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណ ឫទ្ធិ ព្រះប្រធាន​គណបក្ស​មួយ​នេះ​។​ តាម​លិខិត​អបអរសាទរ ​របស់​គ​ណ​បក្ស​កុម្មុយនីស្ត​ចិន បាន​លើក​ឡើង​ផង​ដែរ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ប្រកាន់​ភ្ជាប់ ​នយោបាយ​កិច្ច​ការបរទេស​ជាមួយ​ប្រទេស​ចិន ហើយ​បាន​ចូលរួម​យ៉ាងសកម្ម​ដើម្បី​ជំរុញ​ ឲ្យ​មាន​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​តាំង​ពី​ដើម​រហូតដល់​បច្ចុប្បន្ន​នេះ​ផង​ដែរ​។​

លិខិត​ដដែល​បាន​បញ្ជាក់​ផង​ដែរ​ថា ​«​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​កម្ពុជា​-​ចិន និង​សហគមន៍ ដែល​មាន​អនាគត​រួមគ្នា ហើយក៏​ដើម្បី​ពង្រឹង​មិត្តភាព​នៃ​ប្រជាជន​ប្រទេស​ទាំងពីរ​ (​កម្ពុជា​-​ចិន​)​ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ផង​ដែរ ហើយ​គណបក្ស​កុម្មុយនីស្ត​ចិននៅតែ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដដែល​ផង​ដែរ​»៕

​អត្ថបទ៖ ​បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm