ហ្វាំងឡង់៖ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace បានពិនិត្យមើលសមយុទ្ធយោធាក្នុងប្រទេសហ្វាំងឡង់ភាគខាងលិច ដែលចូលរួមដោយកងទ័ពមកពីចក្រភពអង់គ្លេស ឡាតវី សហរដ្ឋអាមេរិក និងអេស្តូនី។

លោក Wallace បានបញ្ជាក់សាជាថ្មីចំពោះការគាំទ្រដ៏មុតមាំ នៃប្រទេសលោកសម្រាប់ប្រទេសហ្វាំងឡង់ និងស៊ុយអែតដែលមានលទ្ធភាពខ្ពស់ក្នុងការចូលជាសមាជិកសម្ព័ន្ធយោធា NATO។ ប្រទេសហ្វាំងឡង់ និងស៊ុយអែតត្រូវបានគេរំពឹងថានឹងប្រកាសនៅសប្ដាហ៍ក្រោយនេះ ក្នុងការព្យាយាមចូលជាសមាជិកភាពនៃសម្ព័ន្ធមិត្តនៃប្រទេសចំនួន៣០។ លោក Wallace បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Sky News ថា សន្តិសុខនៅក្នុងប្រទេសស្កង់ឌីណាវី (Scandinavia) និងណ័រឌីក (Nordic) មានសារៈសំខាន់ខ្លាំងព្រោះវាជាតំបន់របស់យើង៕
អត្ថបទ៖ ប៊ុនថន