វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី

2026/07/27 02:02:14 pm        109

អ្នកចាំទីកាប់វែរ Vozinha ដែលបានក្លាយជាតារាដ៏គួរឱ្យភ្ញាក់ផ្អើលម្នាក់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បានឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លិបយក្សរបស់ស៊ីលី Colo-Colo។ នេះបើតាមការបញ្ជាក់របស់ប្រធានក្លិប លោក Anibal Mosa។

អ្នកចាំទីវ័យ៤០ឆ្នាំ ដែលបច្ចុប្បន្នជាកីឡាករទំនេរគ្មានក្លិប នឹងធ្វើដំណើរទៅកាន់ប្រទេសស៊ីលី ដើម្បីឆ្លងកាត់ការពិនិត្យសុខភាព មុនពេលត្រូវបានប្រកាសជាផ្លូវការនៅកីឡដ្ឋាន Estadio Monumental ក្នុងទីក្រុង Santiago។

ប្រធានក្លិបលោក Anibal Mosa បានឱ្យដឹងថា ការបង្ហាញសមត្ថភាពរបស់ Vozinha នៅ World Cup គឺជាភស្តុតាងថា អ្នកចាំទីជើងចាស់រូបនេះសក្តិសមនឹងការផ្ទេរមកកាន់ Colo-Colo។ ទន្ទឹមនឹងនេះ លោកក៏ទទួលស្គាល់ថា ការចុះហត្ថលេខានេះអាចផ្តល់អត្ថប្រយោជន៍ផ្នែកទីផ្សារដល់ក្លិបផងដែរ។

Vozinha បានចាកចេញពីក្លិប Chaves ដែលលេងនៅលីគទីពីររបស់ព័រទុយហ្គាល់ មុនពេលចូលរួម World Cup។ នៅក្នុងការប្រកួតនោះ គេបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោ ដោយជួយឱ្យកាប់វែរដែលបង្ហាញខ្លួននៅ World Cup ជាលើកដំបូង អាចរក្សាលទ្ធផលស្មើ ០-០ ជាមួយអេស្ប៉ាញដែលចុងក្រោយជាម្ចាស់ជើងឯក។

លើសពីនេះកាប់វែរ ក៏បានធ្វើឱ្យអាហ្សង់ទីន ដែលក្រោយមកក្លាយជាជើងឯករង ប្រឈមការលំបាកយ៉ាងខ្លាំង ដោយបង្ខំឱ្យការប្រកួតឈានដល់ម៉ោងបន្ថែមនៅវគ្គ ៣២ក្រុមចុងក្រោយ។

ដោយសារការបង្ហាញសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍នេះ Vozinha ត្រូវបានអ្នកគាំទ្របោះឆ្នោតជ្រើសរើសចូលក្នុង ក្រុម ១១ នាក់ល្អបំផុតរបស់ World Cup ផងដែរ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

សារដ៏ចម្រូងចម្រាស «The Malvinas are Argentine» ត្រូវបានបោះពុម្ពផ្សាយដោយឥតគិតថ្លៃនៅអាហ្សង់ទីន
2026/07/27 12:33:01 pm        153
ក្រុម ស.ស.យ.ក អលស្ដារ គ្រោងរៀបចំការប្រកួតសប្បុរសធម៌ នាចុងខែសីហា ក្រោយជំនួបមិត្តភាពផ្លូវការលើកដំបូង
2026/07/27 11:40:08 am        131
កីឡាករម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ ត្រៀមផ្ដល់ការភ្ញាក់ផ្អើលជាថ្មី ក្នុងព្រឹត្តិការណ៍អន្ដរជាតិ នៅម៉ាឡេស៊ី
2026/07/27 11:23:05 am        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ចោទសហរដ្ឋអាមេរិកថា បានវាយប្រហារលើនាវាស្វែងរកនិងជួយសង្គ្រោះរបស់ខ្លួន

2026/07/27 03:09:28 pm
​ប្រធានាធិបតីគុយបាចោទសហរដ្ឋអាមេរិកថា កំពុងព្យាយាមដណ្តើមគ្រប់គ្រងកោះនេះ
2026/07/27 03:00:51 pm
​លោក ARAGHCHI ៖ ការវាយប្រហាររបស់អ៊ុយក្រែនលើនាវាអ៊ីរ៉ង់នៅសមុទ្រកាសព្យែន ត្រូវតែមានការឆ្លើយតប
2026/07/27 02:56:58 pm
​ប្រភពពីក្រុមហ៊ូទីអះអាងថា ក្រុមនេះបានវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន ៣គ្រឿង
2026/07/27 02:52:27 pm
​Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
2026/07/27 02:30:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 07:57:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/27 01:41:23 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/26 10:13:21 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm