រដ្ឋាភិបាលបាន​ចាប់ឆ្នោតផ្តល់លេខដីឡូតិ៍ និងផ្ទះនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព

2026/07/27 02:07:46 pm        118

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានដំណើរការចាប់ឆ្នោតយកលេខដីឡូតិ៍ និងផ្ទះនៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព សម្រាប់បុគ្គលមានសិទ្ធិទទួលដីគម្រោងទី១ ចំនួន ៥៣៨គ្រួសារ នៅឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។​​

“កម្មវិធីផ្តល់ដី ការពារព្រៃរដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើនការការពារនិងអភិរក្សធនធានធម្មជាតិ ប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋ តាមរយៈ ការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋានប្រកបដោយសមធម៌ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំង ការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ កម្មវិធីនេះ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាដោះស្រាយបញ្ហា រួមគ្នាទទួលផល និងរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព។

  លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ទីតាំងដីនៅភូមិសាស្ត្រអូរសែវ៣ ឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដើម្បី​រៀបចំផែនការ ប្រើប្រាស់ដី ផែនការហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផែនការបែងចែកដីឡូតិ៍លម្អិត និងផែនការអភិវឌ្ឍដើម្បីលើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាពលរដ្ឋដែលគ្រោងនឹងទៅរស់នៅទីតាំងនោះ និងបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តរួមមានការរៀបចំ ផ្លូវមេ ផ្លូវរង ស្រះទឹក ព្រមទាំង បានសាងសង់ផ្ទះ និងបន្ទប់ទឹកបានចំនួន ៧៥១ខ្នង លើផែនការចំនួន ៧៧០ខ្នង ដែលមាន​ក្បាលដីឡូតិ៍នីមួយៗមានទំហំ ៣ហិកតា។

  សម្រាប់ ដំណើរការ ចាប់ឆ្នោតនេះ ចែកចេញជា ៥ រាជធានី-ខេត្តម្តង ​និងបន្តបន្ទាប់ គឺ ទី១. ខេត្តបាត់ដំបង (៥៦គ្រួសារ) ខេត្តស្ទឹងត្រែង (៦០គ្រួសារ) ខេត្តព្រះវិហារ(១៨គ្រួសារ) ខេត្តបន្ទាយមានជ័យ(១២គ្រួសារ) និងខេត្តកោះកុង (៥គ្រួសារ)។

  ទី២. ខេត្តកំពង់ចាម(៦៣គ្រួសារ) ខេត្តរតនគិរី(២៥គ្រួសារ) ខេត្តតាកែវ (១៦គ្រួសារ) ខេត្តកំពង់ធំ(១០គ្រួសារ) និង ខេត្តឧត្តរមានជ័យ (៥គ្រួសារ) និង ទី៣. ខេត្តត្បូងឃ្មុំ (៤៥គ្រួសារ) ខេត្តព្រៃវែង (២៣គ្រួសារ) ខេត្តសៀមរាប (១៣គ្រួសារ) ខេត្តកំពត (១២គ្រួសារ) និង (មី១)ភ្នំធេងទីន ឃ ខេត្តព្រះសីហនុ(៥គ្រួសារ)។

  ទី៤. ខេត្តក្រចេះ ៤៥គ្រួសារ) រាជធានីភ្នំពេញ (២២គ្រួសារ) ខេត្តកំពង់ស្ពឺ (១២គ្រួសារ) ខេត្តស្វាយរៀង(១០គ្រួសារ) និងខេត្តប៉ៃលិ ខេត្តប៉ៃលិន (៤គ្រួសារ) និងទី៥. ខេត្តកែប (១គ្រួសារ) ខេត្តកណ្តាល (៣៦គ្រួសារ) ខេត្តពោធិ៍សាត់ (១៩គ្រួសារ) ខេត្តមណ្ឌលគិរី(១៣គ្រួសារ) និង ខេត្តកំពង់ឆ្នាំង (៨គ្រួសារ)។

  សូមបញ្ជាក់ថា បុគ្គលមានសិទ្ធិទទួលដីគម្រោងទី១នេះ មានសរុបចំនួន ៧៥៥គ្រួសារ។ ដោយទទួលបានគោលការណ៍ ដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធាន ផ.ក.អ. លេខាធិការដ្ឋានបានរៀបចំពិធីចាប់ឆ្នោតយកលេខ ដីឡូតិ៍និងផ្ទះជូនបុគ្គលមានសិទ្ធិទទួលដីដែលជាអ្នកបានធ្វើសមាហរណកម្មនៅនឹងកន្លែងចំនួន ២១៧គ្រួសារ កាលពីថ្ងៃ ទី១៣ ខែខុសភា ឆ្នាំ២០២៦ ដើម្បីឱ្យបុគ្គលមានសិទ្ធិទទួលដីទាំងនោះអាចធ្វើការដាំដុះនិងបង្កបង្កើនផលបានទាន់រដូវ ភ្លៀងធ្លាក់ ហើយគិតមដល់បច្ចុប្បន្ននេះ បុគ្គលមានសិទ្ធិទទួលដីទាំងនោះបានចូលរស់នៅលើទីតាំងស្ទើរតែទាំងអស់ហើយ៕ អត្ថបទ៖ ធូ វិរៈ


អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ កម្ពុជា-ចិន នឹងរៀបចំកិច្ចប្រជុំ នៃ «យុទ្ធសាស្ត្រ ៣+៣» ជាមួយគ្នានៅឆ្នាំក្រោយ
2026/07/27 01:50:30 pm        167
ទេសាភិបាល៖ សេដ្ឋកិច្ចកម្ពុជានឹងអាចចាត់ទុកមានភាពធន់ ដែលសម្រេចបានក្នុងរង្វង់ ៣% ទៅ ៤%
2026/07/27 12:59:40 pm        147
អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា អនុវត្តគម្រោង​បោស​សម្អាតមីន​នៅខេត្តពោធិ៍សាត់
2026/07/27 12:53:11 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ចោទសហរដ្ឋអាមេរិកថា បានវាយប្រហារលើនាវាស្វែងរកនិងជួយសង្គ្រោះរបស់ខ្លួន

2026/07/27 03:09:28 pm
​ប្រធានាធិបតីគុយបាចោទសហរដ្ឋអាមេរិកថា កំពុងព្យាយាមដណ្តើមគ្រប់គ្រងកោះនេះ
2026/07/27 03:00:51 pm
​លោក ARAGHCHI ៖ ការវាយប្រហាររបស់អ៊ុយក្រែនលើនាវាអ៊ីរ៉ង់នៅសមុទ្រកាសព្យែន ត្រូវតែមានការឆ្លើយតប
2026/07/27 02:56:58 pm
​ប្រភពពីក្រុមហ៊ូទីអះអាងថា ក្រុមនេះបានវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន ៣គ្រឿង
2026/07/27 02:52:27 pm
​Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
2026/07/27 02:30:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 07:57:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/27 01:41:23 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/26 10:13:21 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm