អ្នកនាំពាក្យក្រសួងការងារ លើកទឹកចិត្តសិស្សវិទ្យាល័យចុះទស្សនកិច្ចសាលា TVET ដើម្បី​ស្វែង​យល់​ពី​សក្តានុ​ពលខ្លួ​នឯង ការបណ្តុះបណ្តាលជំនាញ និងឱកាសការងារនាពេលអនាគត

2026/07/27 02:15:28 pm        127

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បាន​លើក​ទឹក​ចិត្ត​ដល់​សិស្សានុ​​សិស្សវិទ្យាល័យទូទាំងប្រទេស ឱ្យចុះទស្សន​កិច្ច​សិក្សា​នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​បច្ចេក​ទេស និងវិជ្ជាជីវៈ (TVET) ក្រោមឱវាទក្រសួង ដើម្បីស្វែងយល់ពីសក្តានុពលរបស់ខ្លួន កម្ម​វិធី​បណ្តុះបណ្តាលជំនាញ ការអនុវត្តជាក់ស្តែង និងឱកាសការងារនាពេលអនាគត ដែល​ជួយ​ឱ្យ​សិស្ស​មាន​ទំនុកចិត្តក្នុងការសម្រេចចិត្តជ្រើសរើសផ្លូវសិក្សា និងអាជីពសមស្រប ស្រប​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ និងការអភិវឌ្ឍប្រទេសជាតិ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង​នៅ​ថ្ងៃ​ទី​២៧ ​ខែកក្កដានេះថា ការផ្តល់ឱកាសជូនសិស្សវិទ្យាល័យមក​ទស្សនកិច្ច​ផ្ទាល់​នៅ​សាលា​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ នេះគឺដើម្បីឱ្យសិស្សបានឃើញទាំងការសិក្សា ការ​អនុវត្ត​ជាក់​ស្តែង ​ឧបករណ៍ទំនើបៗ និងឱកាសការងារនាពេលអនាគត ដែលជួយឱ្យពួក​គេ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​សម្រេច​ចិត្តជ្រើសរើសផ្លូវសិក្សាដែលសមស្របនឹងខ្លួនឯង។

លោកថ្លែងថា «ទី១គឺជាការផ្តល់ជម្រើសជូនពួកគាត់បន្ថែមទៀត ទី២ គឺឱ្យសិស្សគាត់​ដឹង​ពី​សក្តា​នុពល​របស់ពួកគាត់ ហើយក៏ជាការបង្ហាញ ពួកគាត់ពី សក្តានុពលរបស់​ប្រទេស​ជាតិ​ដែល​ជា​តម្រូ​វ​ការ​របស់​សង្គមជាតិរបស់យើងដែរ» ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ នៅ​ទូទាំង​ប្រទេស សូមអញ្ជើញទៅទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលបច្ចេកទេសជំនាញបច្ចេកទេស ក្រោម​ឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងយល់ពីសក្តានុពលខ្លួនឯង ស្វែង​យល់ពីការបណ្តុះបណ្តាល ក៏ដូចជាស្វែងយល់ពីសក្តានុពលរបស់ប្រទេសជាតិ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ កំព​ង់ក្តី និងវិទ្យាល័យ វ៉ារិន ជាង២០០នាក់ បានចុះ ទស្ស​ន​កិច្ច​សិក្សា​មក​កាន់​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​អង្គរ NPIA ដោយបានមក​សិក្សា​ស្វែង​យល់​ពី​ជំនា​ញ​បច្ចេក​ទេស​ដែល​វិទ្យា​ស្ថាន​កំពុង​បណ្តុះ​បណ្តាល ព្រមទាំងដើរទស្សនាតាមថ្នាក់រៀន រោងជាង គ្រឿងឧបករណ៍​បរិក្ខារ​ដែល​បម្រើ​ដល់​ការរៀន និងបង្រៀនផងដែរ៕

អត្ថបទដែលទាក់ទង

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
2026/07/27 02:15:08 pm        67
រដ្ឋាភិបាលបាន​ចាប់ឆ្នោតផ្តល់លេខដីឡូតិ៍ និងផ្ទះនៃកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព
2026/07/27 02:07:46 pm        117
សម្ដេចធិបតី៖ កម្ពុជា-ចិន នឹងរៀបចំកិច្ចប្រជុំ នៃ «យុទ្ធសាស្ត្រ ៣+៣» ជាមួយគ្នានៅឆ្នាំក្រោយ
2026/07/27 01:50:30 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ចោទសហរដ្ឋអាមេរិកថា បានវាយប្រហារលើនាវាស្វែងរកនិងជួយសង្គ្រោះរបស់ខ្លួន

2026/07/27 03:09:28 pm
​ប្រធានាធិបតីគុយបាចោទសហរដ្ឋអាមេរិកថា កំពុងព្យាយាមដណ្តើមគ្រប់គ្រងកោះនេះ
2026/07/27 03:00:51 pm
​លោក ARAGHCHI ៖ ការវាយប្រហាររបស់អ៊ុយក្រែនលើនាវាអ៊ីរ៉ង់នៅសមុទ្រកាសព្យែន ត្រូវតែមានការឆ្លើយតប
2026/07/27 02:56:58 pm
​ប្រភពពីក្រុមហ៊ូទីអះអាងថា ក្រុមនេះបានវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន ៣គ្រឿង
2026/07/27 02:52:27 pm
​Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
2026/07/27 02:30:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 07:57:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/27 01:41:23 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/26 10:13:21 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm