គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តសកម្មភាពមនុស្សធម៌ ព្យាបាល​ជំងឺជូន​ប្រជាជន​ភៀសសឹក តាមបន្ទាត់ព្រំដែនដោយឥតគិតថ្លៃ

2026/07/27 04:20:49 pm        106

ក្នុងស្មារតីមនុស្សធម៌ដ៏បរិសុទ្ធ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបន្តសកម្មភាពមនុស្សធម៌ ចុះពិនិត្យ ព្យាបាលជំងឺ និងអប់រំសុខភាព ជូនប្រជាជនភៀសសឹក តាមបន្ទាត់ព្រំដែនដោយឥតគិតថ្លៃ។

ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តាមរយៈBTV ព័ត៌មាន នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ ក្រោមការណែនាំ និងគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តប្រចាំតាមបណ្តាខេត្ត បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តនីមួយៗ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងបន្តបេសកកម្មមនុស្សធម៌យ៉ាងសកម្ម ក្នុងការចុះផ្សព្វផ្សាយអប់រំសុខភាព ពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាជនភៀសសឹកតាមបន្ទាត់ព្រំដែន ដោយផ្តល់សេវាឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។ កងទ័ពអាវសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅប្រកៀកស្មាជាមួយវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់គ្រាលំបាក។ បើគិតចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះអប់រំសុខភាព ពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ ចែកថ្នាំ និងគ្រឿងឧបភោគបរិភោគ ​ជូនបងប្អូនប្រជាជនភៀសសឹក នៅខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ សម្របសម្រួលដោយ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត មនី្ទរសុខាភិបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តនីមួយៗ និងអាជ្ញាធរដែលពាក់ព័ន្ធទាំងអស់។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់កណ្តាល ចំនួន ៥៦៣នាក់ ដោយសហការជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំតាមបណ្តាខេត្តខាងលើនេះ។ ក្នុងនោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានបម្រើសេវាសុខាភិបាល ជូនប្រជាជនភៀសសឹក បានចំនួន ២៩៦,៧៩៨នាក់/ ដង (ម្ភៃប្រាំបួនម៉ឺន ប្រាំមួយពាន់ ប្រាំពីររយ កៅសិបប្រាំបីនាក់/ ដង) ។

ឯកឧត្តម លេង ផាលី បានបន្ថែមទៀតថា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នឹងចុះពិនិត្យ ព្យាបាលជំងឺ និងចែកឱសថជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម នៅសាលាបឋមសិក្សាអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដូច្នេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងឃុំសំបូរ ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញមកទទួលសេវាពិនិត្យ ព្យាបាលជំងឺ និងទទួលឱសថដោយឥតគិតថ្លៃឱ្យបានច្រើនកុះករ។

សូមបញ្ជាក់ផងដែរថា តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភពខុសគ្នា និងមានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ដោយឡែក មកធ្វើការងារ​ជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់​សង្គមជាតិ។ ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានផ្ទាល់ និងចូលរួម​ចំណែក​ដល់ការលើកកម្ពស់សុខមាលភាពប្រជាជន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយុទ្ធសាស្ត្របញ្ចកោណរបស់​រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ានណែត ជាប្រមុខដឹកនាំ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

អភិបាលរាជធានី និងលោកជំទាវ ប្រគេនទៀនវស្សាដល់វត្តចំនួន ១៥១វត្ត និងសាលា​បុណ្យ​ចំនួន ៥កន្លែង​ក្នុងរាជធានីភ្នំពេញ
2026/07/27 04:12:06 pm        126
ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានសុខភាពរឹងមាំ ទោះ​ជួប​បញ្ហា​ប្រឈម​​​​កត្តាខាងក្រៅក្តី
2026/07/27 04:01:33 pm        129
អ្នកនាំពាក្យក្រសួងការងារ លើកទឹកចិត្តសិស្សវិទ្យាល័យចុះទស្សនកិច្ចសាលា TVET ដើម្បី​ស្វែង​យល់​ពី​សក្តានុ​ពលខ្លួ​នឯង ការបណ្តុះបណ្តាលជំនាញ និងឱកាសការងារនាពេលអនាគត
2026/07/27 02:15:28 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពយោធាអេស្ប៉ាញ កំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន

2026/07/27 04:57:25 pm
​នគរបាល៖ មនុស្ស ៣នាក់ស្លាប់ និង ៤នាក់រងរបួស អំឡុង​ការបាញ់ប្រហារនៅ​ទីក្រុង​ Seattle របស់អាមេរិក​
2026/07/27 04:55:34 pm
​ស្ថាប័ន​ឃ្លាំ​មើល៖ យោធាមីយ៉ាន់ម៉ាបង្កើនការសម្លាប់ជនស៊ីវិល ស្រប​ពេលមានការជំរុញផ្នែកការទូត
2026/07/27 04:52:05 pm
​កូវ៉ែតថ្កោលទោសការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហ៊ូទីលើនាវានៅសមុទ្រក្រហម
2026/07/27 04:49:49 pm
​ការស្ទង់មតិ​របស់​ Yomiuri៖ ការ​ពេញ​ចិត្ត​ ចំពោះ​នាយករដ្ឋមន្ត្រីជប៉ុន​ ធ្លាក់ចុះ ខណៈអតិផរណាប៉ះពាល់​​
2026/07/27 04:44:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 07:57:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/27 01:41:23 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/27 03:35:18 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm