ក្រសួងក​សិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈ​តម្រូវ​ការ​នាំ​ចេ​ញ​ទៅ​ចិន​កើន​ឡើងជិត ៤០ដង

2026/07/27 04:36:09 pm        141

មន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បាន​ផ្ញើរសារលើកទឹកចិត្តដល់​ប្រកប​អាជីវកម្ម​វិស័យ​ទុរេន ​ជាពិសេសអ្នកដាំដុះ ឱ្យបន្តគោរពនូវភាពស្មោះត្រង់ ខណៈការ​នាំ​ចេញ​ទុរេន​ស្រស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេសចិន កើនឡើងជិត ៤០ដង បើធៀបនឹងបរិមាណនាំ​ចេញ​សរុប​ក្នុង​ឆ្នាំ​២០២៥​។

យោង​តាម ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងបានលើកឡើងថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ការនាំចេញ​ផ្លែ​ទុរេន​ស្រស់​ពី​កម្ពុជា​ទៅប្រទេសចិនសរុបមានចំនួន ៥ ៧៣៨,២៤ តោន ដែលមានការកើនឡើងជិត ៤០ដង ធៀប​នឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។

ឯកឧត្តមអ្នកនាំពាក្យ បានរៀបរាប់ថា កន្លងមក ទាក់ទងការ​ចរចា​ការ​បើក​ទីផ្សារ​សម្រាប់​នាំ​ចេញ​ទុរេន​ទៅ​ប្រទេសចិនត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនឆ្នាំ ដែលជាលក្ខខណ្ឌចាំបាច់​ដើម្បី​អនុញ្ញាត​ឱ្យ​កសិផលកម្ពុជាអាចធ្វើការនាំចេញបាន ទោះជាយ៉ាងណាក៏ដោយមើលឃើញថា ការ​ចរចា​បើក​ច្រក និងការដឹកជញ្ជូនាំចេញ គ្រាន់តែជាផ្នែកមួយនាំចេញទេ ប៉ុន្តែអ្វីដែល​យើង​បាន​ជួប​ជា​ឧបសគ្គ ឃើញថាការដឹកជញ្ជូនតាមរយៈកប៉ាល់ដែលប្រើរយៈពេល ១៥ថ្ងៃ ជួនពេល ២០​ថ្ងៃ​នោះ ​គឺជះឥទ្ធិពលដល់ការដឹកជញ្ជូននូវបន្លែ ផ្លែឈើស្រស់ មូលហេតុទាំង​នេះ​ហើយ​បាន​ជា​ក្រសួង​កសិកម្ម បានព្យាយាមចរចាបើកច្រកមួយទៀតដែលប្រើចំណាយពេលត្រឹមតែ ៥ថ្ងៃ គឺ​ទុរេន​របស់​កម្ពុជាអាចដឹកទៅដល់ទីផ្សារប្រទេសចិនបានហើយ ក្រោយពីមាន​ការ​សម្រប​សម្រួល​បើក​ច្រក​ដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ។

សូមបញ្ជាក់ថា បើទោះបីជាកម្ពុជា​ទើប​តែ​ដំណើរ​ការ​ថ្មី​ៗ​ក្នុង​ការ​បើក​ច្រក​ទីផ្សារ​នាំ​ចេញ​ឆ្លង​កាត់​តាម​ប្រទេស​ឡាវនេះក្តី ច្រកថ្មីនេះកំពុងរួមចំណែកស្រូបយកបរិមាណនាំចេញរហូតដល់ជិត ១០​ភាគ​រយ នៃការនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិនសរុបប្រចាំឆ្នាំ២០២៦៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ពលរដ្ឋគ្មានដីពិតប្រាកដចំនួន ៥៣៨គ្រួសារ ចាប់ឆ្នោតទទួលបានដី និងផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនពីរដ្ឋាភិបាល
2026/07/27 04:25:54 pm        93
អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ​ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័​ និងបន្លាលួស​ នៅតំបន់បឹងត្រកួន​ ស្រុកថ្មពួក
2026/07/27 04:22:55 pm        168
គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តសកម្មភាពមនុស្សធម៌ ព្យាបាល​ជំងឺជូន​ប្រជាជន​ភៀសសឹក តាមបន្ទាត់ព្រំដែនដោយឥតគិតថ្លៃ
2026/07/27 04:20:49 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមាជិកព្រឹទ្ធសភារុស្ស៊ីរិះគន់ភាពក្រអឺតក្រទមរបស់ក្រុមអ្នកនយោបាយលោកខាងលិច

2026/07/27 05:22:05 pm
​អតីតប្រធានាធិបតីហុងឌូរ៉ាស វិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ក្រោយការលើកលែងទោសពីលោក Trump
2026/07/27 05:13:54 pm
​អ៊ីរ៉ង់ បញ្ជាក់​ថា ខ្លួននឹងមិនព្រម​ឱ្យសហរដ្ឋអាមេរិកកំណត់ពេលវេលានៃ​សង្គ្រាម និងសន្តិភាពនោះឡើយ​
2026/07/27 05:11:52 pm
​អ៊ីរ៉ង់និយាយថា ខ្លួនបានកោះអញ្ជើ្ឯកអគ្គរដ្ឋទូតបារាំងជុំវិញ «ការជ្រៀតជ្រែក» ក្នុងកិច្ចការផ្ទៃក្នុង
2026/07/27 05:09:38 pm
​មេដឹកនាំកូរ៉េខាងជើង ភរិយា និងកូនស្រី ប្រារព្ធខួបបទឈប់បាញ់សង្រ្គាមកូរ៉េ
2026/07/27 05:07:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 07:57:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/27 01:41:23 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/27 03:35:18 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm