ឧត្ដរមានជ័យ៖ លោក ឃិន សារិទ្ធ អាជ្ញាធរកម្ពុជានិងថៃ នៅរសៀលនេះ បានឯកភាពគ្នានឹងបើកច្រកព្រំដែនអន្តរជាតិអូរស្មាច់ឡើង វិញ បន្ទាប់ពីបានជួបប្រជុំគ្នានៅរសៀលថ្ងៃទី០៥ ខែឧសភានេះ ដើម្បីកំណត់លក្ខខណ្ឌតម្រូវសម្រាប់ ការចេញចូលឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋប្រទេសទាំងពីរ។
តាមការឯកភាពគ្នា អាជ្ញាធរខេត្តទាំងពីរ (ឧត្ដរមានជ័យ និងខេត្តសុរិន្ទ) បានដាក់លក្ខខណ្ឌតម្រូវ ចំពោះប្រជាពលរដ្ឋ ដែលអាចឆ្លងដែនចេញចូលបាន គឺយ៉ាងហោចណាស់បានចាក់វ៉ាក់សាំងពីរដូស ចំ ណែកឯកសារ ដែលនឹងត្រូវប្រើប្រាស់ឆ្លងកាត់ព្រំដែន គឺនៅរក្សាដូចដើម៕





