រដ្ឋសភា នឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំស្តីពីអាយប៉ាគ្រឿងញៀនលើកទី៥ នាខែមិថុនាខាងមុខ

2022/05/06 12:03:37 am        692

ភ្នំពេញ៖ នាខែមិថុនា ខាងមុខ រដ្ឋសភារៀបចំកិច្ចប្រជុំប្រចាំឆ្នាំ​ស្តីពីក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពីគ្រឿងញៀនលើកទី៥។

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា ប្រធានគណៈកម្មការរៀបចំសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំ​អាយប៉ាលើកទី៥ ​បានអញ្ជើញដឹកនាំប្រជុំត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី"គ្រឿងញៀន"។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំប្រធាន អនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មការនានា គណៈប្រតិភូសភាកម្ពុជា ក្រុមប្រឹក្សាយោបល់ ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប មានប្រសាសន៍ថា តាងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធាន​អន្តរសភាអាស៊ានលើកទី៤៣ បាន​សម្រេចកម្មវិធី​ជាក់លាក់​សម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃ​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​អាយប៉ាស្តីពី "គ្រឿងញៀន" ​ដែលនឹងប្រារព្ធធ្វើឡើង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

ឯកឧត្តម ប្រធានក្រុមជាតិអាយប៉ាកម្ពុជា ​បានស្នើឲ្យអនុគណៈកម្មការនានា ពាក់ព័ន្ធនឹង​កិច្ចប្រជុំ​ខាងលើ ​ត្រៀមលក្ខណៈអោយ​បានគ្រប់ជ្រុងជ្រោយ ​ដើម្បីកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃ​ក្រុម​ប្រឹក្សាពិគ្រោះយោបល់​អាយប៉ាស្តីពី"គ្រឿងញៀន" ​ឲ្យមានដំណើការទៅដោយរលូន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប​ បានថ្លែងអំណរ​គុណដល់​ឯកឧត្តម ​លោកជំទាវ ​និង​បណ្តា​ក្រសួង​ស្ថាប័នពាក់ព័ន្ធ​ដែលបានចូលរួមប្រជុំ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ល្អៗ​ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ ​នៃ​ក្រុមប្រឹក្សាពិគ្រោះយោបល់​អាយប៉ាស្តីពី"គ្រឿងញៀន" ឲ្យមាន​ដំណើរការល្អ ​និងសង្ឃឹមថា ​កិច្ចប្រជុំខាងមុខនោះ ​សភាកម្ពុជា​ពិតជាទទួលបានជោគជ័យជាក់​ជា​មិនខាន។

ដោយឡែកឯកឧត្តម សួស យ៉ារ៉ា អនុគណៈកម្មការខ្លឹមសារ ​បានឲ្យដឹងថា ​ការងារ​ប្រជុំ​តាមប្រព័ន្ធ​និម្មិត​ខ្លឹមសារនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយ​ប៉ាស្តីពី "គ្រឿងញៀន" ​មានសារៈសំខាន់ណាស់គឺប្រធានបទខ្លឹមសារនៃកិច្ចប្រជុំ​ត្រូវបញ្ជូនអោយបណ្តា​ប្រទេស​ដែល​ចូលរួម​បានដឹងមុន និងអាចឲ្យអគ្គលេខាធិការដ្ឋានអាយប៉ាកម្ពុជា​ធ្វើការ​សម្របសម្រួល​អោយ​ប្រទេស​ដែល​ចូលរួម​យល់​ពី​គោលបំណង​នៃ​កិច្ច​ប្រជុំធ្វើ​យ៉ាង​ណា​អោយកិច្ចប្រជុំទទួលបានជោគជ័យ៕អត្ថបទ៖ ឧត្តម


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        39
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        104
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm