ក្រុមបាល់ទាត់កម្ពុជា បន្ដបរាជ័យ តែលោកគ្រូ​បង្វឹក​នៅ​តែ​ជឿជាក់​កូន​ក្រុម​អាច​ស្វែង​រក​លទ្ធផល​ល្អ

2026/07/28 11:10:29 am        105

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្ដទទួលលទ្ធផលមិនគាប់ប្រសើរ ក្នុងការប្រកួតទី២ របស់​ខ្លួន នៃពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍(ASEAN Hyundai Cup) ឆ្នាំ២០២៦ ដោយ​រង​បរាជ័យ​ក្នុង​លទ្ធផល ១-៥ ទល់នឹងក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី កាលពីរាត្រីថ្ងៃទី២៧ ខែកក្កដា​កន្លង​ទៅ នៅ​កីឡដ្ឋាន Pakansari ប្រទេសឥណ្ឌូនេស៊ី។

ការបរាជ័យ ២ប្រកួតផ្ទួនៗដោយមិនទាន់មានពិន្ទុរាប់នេះ បានធ្វើឲ្យក្រុមគោព្រៃ ស្ទើរ​បាត់​បង់​ឱកាស​ដើម្បីប្រ​ជែងកៅអីវគ្គបន្ដ តែគ្រូបង្វឹកលោក Koji Gyotoku គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិក​ម្ពុជា ​បានបញ្ជាក់ក្រោយបញ្ចប់ការប្រកួតជាមួយឥណ្ឌូនេស៊ីថា លោកនៅតែជឿ​ជាក់​លើ​កូន​ក្រុម​នឹង​ព្យាយាម​ស្វែងរកលទ្ធផលល្អប្រសើរក្នុងការប្រកួតនៅសល់។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បញ្ជាក់ថា ទោះបីក្រុមបានរងបរាជ័យ ២ប្រកួតដំបូង ​តែ​លោក​សង្ឃឹម​ថា ​ក្រុមនឹងអាចកែលម្អនូវចំណុចខ្វះខាតដើម្បីត្រៀមការប្រកួតបន្ទាប់ ព្រោះ​​ការ​ប្រកួត​មិន​ទាន់​បញ្ចប់​នៅឡើយ ហើយនៅសល់ ២ប្រកួតខាងមុខ លោកជឿជាក់ថា ក្រុមទាំង​មូល​នឹង​ព្យាយាម​ឲ្យ​អស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អបំផុត។

គួរដឹងថា ក្រោយបរាជ័យក្រៅដី ក្រុមគោព្រៃកម្ពុជា នឹងត្រូវត្រឡប់មកមាតុភូមិវិញ ដើម្បី​ត្រៀមបើ​ក​ទ្វា​រ​ផ្ទះទទួលក្រុមជម្រើសជាតិទីម័រខាងកើត វិញម្ដង នាថ្ងៃទី៣ ខែសីហាខាងមុខ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិម​រតកតេជោ មុនត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះវៀតណាម ក្នុងការប្រកួត​បញ្ចប់​ពូល​A ​នៃពានរង្វាន់បាល់ទាត់ប្រចាំតំបន់នេះ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជា មានកៅអីលេងពានបាល់ទះអាស៊ី ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រោម​លក្ខ​ខណ្ឌ​ផ្សេងគ្នា
2026/07/28 10:47:50 am        212
Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
2026/07/27 02:30:45 pm        188
វីរបុរស World Cup របស់កាប់វែរ Vozinha ព្រមព្រៀងផ្ទេរទៅកាន់ក្លិប Colo-Colo របស់ស៊ីលី
2026/07/27 02:02:14 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ រយៈពេល ៣ ថ្ងៃ

2026/07/28 12:15:54 pm
​មន្ត្រី​ជាន់ខ្ពស់វប្បធម៌៖ «យុវជនកម្ពុជា គ្រប់រូបជាសសរទ្រូង នៃប្រទេសជាតិ ជា​អ្នក​បន្ត​វេនប្រកបដោយថាមពល»
2026/07/28 12:15:01 pm
​សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ
2026/07/28 12:03:47 pm
​ក្រសួងមុខងារសាធារណៈ៖ មន្រ្ដីអវត្តមានធ្វើជំរឿនដោយគ្មានហេតុផលប្រឈមការកាត់ឈ្មោះពីក្របខណ្ឌ
2026/07/28 12:02:49 pm
​ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីកបុកស៊ីង ស្ម័គ្រចិត្តបន្ដបរិច្ចាគឈាម ក្រោមស្មារតី «ខ្មែរជួយខ្មែរ»
2026/07/28 11:50:15 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 11:25:38 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/28 03:23:42 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/28 07:18:23 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm