ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីកបុកស៊ីង ស្ម័គ្រចិត្តបន្ដបរិច្ចាគឈាម ក្រោមស្មារតី «ខ្មែរជួយខ្មែរ»

2026/07/28 11:50:15 am        108

ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីជាច្រើន នៃសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដឹក​នាំ​ដោយ​ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ បានស្ម័គ្រចិត្តបន្ដចូលរួមបរិច្ចាគឈាមជាថ្មី ក្រោម​ស្មារតី «ខ្មែរជួយខ្មែរ» ក្នុងកម្មវិធី បរិច្ចាគឈាមសង្គ្រោះជីវិត លើកទី២ ដែលក្រុមហ៊ុន ជីប ម៉ុង បានរៀបចំកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។

ឯកឧត្តម ហេង សុខឃន បានគូសបញ្ជាក់ថា ការស្ម័គ្រចិត្តបរិច្ចាគឈាមនេះ ពិតជា​មាន​តម្លៃ​ណាស់ ​ក្នុងការផ្ដល់នូវក្ដីសង្ឃឹម ក្ដីស្រម៉ៃ ពិសេសគឺការជួយសង្គ្រោះជីវិតមនុស្ស ដែលកំពុង​មាន​តម្រូវ​ការ​គ្រប់​រូបភាព។ ទាំងអស់នេះហើយ ទើបជំរុញឲ្យសហព័ន្ធ និងកីឡាករ-កីឡាការិនី​ឯកភាព​គ្នា​បន្ដចូលរួមសកម្មភាពមនុស្សធម៌មួយនេះ ដ្បិតកន្លងមក​សហព័ន្ធ​ក៏​ធ្លាប់​បាន​ចូល​រួម​បរិច្ចាគ​ផង​ដែរ។

ជាមួយគ្នាកីឡាករ ម៉ុន ម៉ិល ក៏បានសម្ដែងនូវសេចក្ដីរីករាយ ដែលបានចូលរួម​សកម្មភាព​បរិច្ចាគ​ឈា​ម ដ្បិតរូបគេយល់ថា ការបរិច្ចាគនេះ មិនត្រឹមតែ​អាច​រួម​ចំណែក​ជួយ​សង្គ្រោះ​ជីវិ​ត​មនុស្ស​ប៉ុណ្ណោះ​ទេ តែក៏អាចផលិតនូវឈាមថ្មី ធ្វើឲ្យសុខភាពខ្លួនកាន់តែល្អប្រសើរទៀតផង។

គួរដឹងថា ក្រោមការដឹកនាំរបស់ឯកឧត្តម ហេង សុខឃន ក្រៅពីជំរុញការបណ្ដុះបណ្ដាល និង​អភិវឌ្ឍក្លិប ពិសេសធនធានកីឡាករ-កីឡាការិនី សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង ក៏តែង​ចូល​រួម​សកម្មភាពសប្បុរសធម៌ជាច្រើន សម្ដៅរួមចំណែកជួយដល់ការងារសង្គមផងដែរ ជាក់ស្ដែង​សកម្ម​ភាព​បរិច្ចាគឈាម ដែលថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី តែងចូលរួមជារឿយៗ ហើយ​នឹង​បន្ដ​ចូល​រួមបន្ថែមទៀតនាថ្ងៃខាងមុខ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

ក្រុមបាល់ទាត់កម្ពុជា បន្ដបរាជ័យ តែលោកគ្រូ​បង្វឹក​នៅ​តែ​ជឿជាក់​កូន​ក្រុម​អាច​ស្វែង​រក​លទ្ធផល​ល្អ
2026/07/28 11:10:29 am        115
កម្ពុជា មានកៅអីលេងពានបាល់ទះអាស៊ី ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រោម​លក្ខ​ខណ្ឌ​ផ្សេងគ្នា
2026/07/28 10:47:50 am        225
Kazuyoshi Miura កីឡាករបាល់ទាត់អាជីពវ័យចំណាស់បំផុតស៊ុតបញ្ចូលទីជាលើកដំបូងក្នុងរយៈពេលជិត ៤ឆ្នាំ នៅវ័យ ៥៩ឆ្នាំ
2026/07/27 02:30:45 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ក្នុងការវាយប្រហារលើភូមិមួយក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា

2026/07/28 01:02:17 pm
​អតីតមន្ត្រីយោធាអ៊ីស្រាអែលរាប់រយនាក់ជំរុញឱ្យលោក Trump ជួយបញ្ចប់អំពើហិង្សារបស់អ្នកតាំងលំនៅឋាន
2026/07/28 01:00:39 pm
​មន្ត្រីអាមេរិក៖ កិច្ចចរចាជុំបន្ទាប់រវាងអ៊ីស្រាអែល និងលីបង់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែសីហា
2026/07/28 12:58:24 pm
​អារ៉ាប៊ីសាអ៊ូឌីត ការពារប្រឆាំងការវាយប្រហារដោយយានដ្រូនពីក្រុមគាំទ្រដោយអ៊ីរ៉ង់
2026/07/28 12:56:31 pm
​រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យគន្ធបុប្ផាជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជាប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម
2026/07/28 12:50:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 11:25:38 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/28 03:23:42 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/28 07:18:23 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm