ក្រុម​បាតុករ​​មី​យ៉ាន់ម៉ា​បន្ត​ប្រឆាំង ស្រប​ពេល​ដែល​របប​យោធា​រំឭក​ពី​ការ​គំរាម​ខាងក្រៅ​

2021/04/27 09:59:58 am        170

​មី​យ៉ាន់ម៉ា៖ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ក្រុម​បាតុករ​នៅ​សហភាព​មី​យ៉ាន់​ម៉ា នៅតែ​បន្ត​ប្រឆាំង​នឹង​ការ​គ្រប់​គ្រប​របស់​យោធា ថ្វីត្បិតតែ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង ​ក្រោម​ស្នាដៃ​កងកម្លាំង​សន្តិសុខ​ក៏​ដោយ ស្រប​ពេល​ដែល​របប​យោធា​រំឭក​ពី​ការ​គំរាម​ខាងក្រៅ ​ដូចដែល​ពួកគេ​ធ្លាប់​បាន​រំឭក​កាល​ពី​មុន ​អំឡុង​ការ​បង្ក្រាប​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ កាលពី​ឆ្នាំ​២០១៧ ​កន្លងទៅ។​

​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​​រង​របួស ពេល​ដែល​ក្រុម​នគរបាល បើក​ការ​បាញ់​ប្រហារ​ ដោយ​ឥត​ញញើត​ដៃ​មក​លើ​ក្រុម​បាតុករ​ ដែល​ដំឡើង​ប៉ា​រ៉ា​ស់​នៅ​ទីក្រុង​ភាគ​កណ្ដាល​ម៉ូ​នី​វ៉ា។​ អំពើ​ហិង្សា​ពី​សំណាក់​កងកម្លាំង​សន្តិសុខ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​សហភាព​មី​យ៉ាន់ ប្ដេជ្ញា​ចិត្ត​បន្ត​ប្រឆាំង​នឹង​ការ​វិល​ត្រឡប់ ​មកកាន់​ការគ្រប់គ្រង​របស់​យោធា ក្រោយ​បោះជំហាន​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​អស់​រយៈពេល ​១​ទសវត្សរ៍​។​

ក្រុម​បាតុករ​នៅ​តាម​តំបន់​ជិត​ ២០​កន្លែង​ទូទាំង​ប្រទេសបាន​អុជ​ទៀន​តវ៉ា ​កាលពី​យប់​ថ្ងៃ​សៅរ៍​ឈាន​ចូល​ព្រឹក​ថ្ងៃអាទិត្យ ​ចាប់ពី​ទីក្រុង​ធំ​យ៉ាង​ហ្គោ​នរហូតដល់​តំបន់​សហគមន៍​តូច​ៗ ​នៅ​ក្នុង​រដ្ឋ​កា​ឈី​នស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស និង​ទីក្រុង​ភាគ​ខាងត្បូង ក​.​ធូ​ង។​ ​វីដេអូ​ដែល​បាន​បង្ហោះ​លើ​វែបសាយ ​Mizzima​ ឃើញ​ក្រុម​បាតុករ​រាប់​រយ​នាក់​នៅ​ទីក្រុង​ធំ​ទី​២ ម៉ាន់​ដា​ឡេ ដែល​រួម​ទាំង​គ្រូពេទ្យ​ក្នុង​ឯកសណ្ឋាន​ពណ៌​ស ​ដង្ហែ​ក្បួន​មុន​ពេល​ថ្ងៃ​រះអំឡុង​ការ​តវ៉ា​ពេលព្រឹក។ ​ពេល​ព្រះអាទិត្យ​ចាប់ផ្ដើម​រះពួកគេ​នាំគ្នា​ស្រែក​ពាក្យ “​បរាជ័យ​របប​យោធា បុព្វហេតុ​របស់​ពួក​យើង បុព្វហេតុ​របស់​ពួក​យើង ប្រជាធិបតេយ្យ​សហព័ន្ធ​”។​

បាតុករ​នៅ​តាម​តំបន់​មួយ​ចំនួន​ទៀត ត្រូវ​បាន​ចូលរួម​ផង​ដែរ​ដោយ​ព្រះសង្ឃកាន់​ទៀន ខណៈ​ដែល​ក្រុម​បាតុករប្រើប្រាស់​ទៀន​ធ្វើជា​រូប​សញ្ញា​ម្រាមដៃ​បី។​ ​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​របប​យោធា​សហភាព​មី​យ៉ាន់​ម៉ា មិន​អាច​សុំ​ការ​អធិប្បាយ​ណាមួយ​បាន​នោះ​ទេ ប៉ុន្តែ​ពួកគេ​ធ្លាប់​បាន​និយាយ​កាលពីមុន​ថា កងកម្លាំង​សន្តិសុខ​ប្រើប្រាស់​កម្លាំង​ នៅ​ពេល​ដែល​ចាំ​បាច់​ប៉ុណ្ណោះ។​ សូម​បញ្ជាក់​ថា ការ​ស្លាប់​មនុស្ស​ម្នាក់​ចុងក្រោយ​នេះ បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់ ចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋប្រហារយោធា កើន​ឡើង​ដល់ ២៤៨​នាក់៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        289
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        332
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        311

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm