នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះឆែកឆេរទីតាំង ៣កន្លែង ក្នុងរាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងដកហូរទូរស័ព្ទជាង ៣០០០គ្រឿង និងស៊ីមកាតជាង ៣ម៉ឺនកាត រួមទាំងវត្ថុតាងមួយចំនួនទៀតដែលបម្រើឲ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបង្ហាញថា លទ្ធផលនាំការចុះឆែកឆេរទីតាំង ៣កន្លែង គឺឃាត់ខ្លួនជនសង្ស័យ ៤នាក់ (ខ្មែរ ១នាក់, ចិន ៣នាក់) ដកហូតទូរស័ព្ទជាង ៣,០០០គ្រឿង, កុំព្យូទ័រជាង ៤០គ្រឿង, គ្រឿងបង្គំជាង ៩០០គ្រឿង និងស៊ីមកាតជាង ៣២,០០០កាត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» និងស៊ើបអង្កេតលើករណី «សម្អាតប្រាក់»៕



