កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការ​បំបែក​កំណត់​ត្រា​ថ្មី​ប្រកប​ដោយភាពជោគជ័យជូនជាតិ

2026/07/28 12:27:39 pm        80

ប្រធានសហព័ន្ធកីឡារាំកម្ពុជា លោកជំទាវ ញ៉ែម មរកត ចាត់ទុកថា ការខិតខំប្រឹងប្រែង​ប្រកួត​របស់​កីឡាករ កីឡាការិនីរាំកម្ពុជា នៅក្នុងការប្រកួតកីឡារាំ ជើងឯកអាស៊ាន នៅប្រទេសម៉ាឡេស៊ី ២០២៦ ជាការបំបែកកំណត់ត្រាថ្មីប្រកបដោយជោគជ័យ និងមោទនភាពជាតិ នៅក្នុង​ការ​ប្រកួត​អន្តរជាតិ​កម្រិត​អាស៊ាន។

ថ្លែងក្នុងបទសម្ភាសន៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២៦ បានគូសបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជាបានបញ្ជូនអត្តពលិកចំនួន១៨នាក់ ចូល​រួម​ប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ (WDSF ASIAN-SOUTHEAST ASIAN CHAMPIONSHIP 2026) នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយលទ្ធផលទទួលបាន គឺកម្ពុជាដណ្តើមមានមេដាយសរុបចំនួន ៦៩គ្រឿង ក្នុងនោះ​មេដាយ​មាស​១៤ គ្រឿង មេដាយប្រាក់ ២៧ គ្រឿង មេដាយសំរឹទ្ធិ ២៨ គ្រឿង។ ការទទួលបានមេដាយទាំងអស់នេះ គឺនៅក្នុងការប្រកួតកម្រិតអាស៊ីអាគ្នេយ៍ ចំពោះកម្រិត​អាស៊ី​មិន​បាន​មេដាយទេ។

លោកជំទាវ​រំលេចថា ជាមួយនឹងសមិទ្ធផលរបស់ប្រភេទកីឡារាំកម្ពុជា ដែលដណ្តើម​បាន​មេ​ដាយ​ច្រើន​ជាង​ពេល​ណាៗទាំងអស់ នាពេលនេះ គឺជាលទ្ធផលដ៏គាប់ប្រសើរ​ប្រកប​ដោយ​មោទន​ភាព​ជាតិ ​កិត្តិយសជាតិ កិត្យានុភាពជាតិ ដោយកើតចេញពីការគាំទ្រ និងការខិតខំរបស់ថ្នាក់ដឹកនាំ សហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនី និងដៃគូអភិវឌ្ឍន៍។

ជាគោលដៅបន្ទាប់ លោកជំទាវ នៅក្នុងវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ សហព័ន្ធ​គ្រោង​នឹង​បញ្ជូន​កីឡាករ​កីឡាការិនីទៅចូលរូមប្រកួតកីឡារាំជើងឯកអាស៊ី នៅចិនហុងកុង ហើយក៏ត្រៀម​លក្ខណៈ​​ចូលរួមប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៧ខាងមុខ នៅប្រទេសម៉ាស៊ី។

ជាមួយ​នឹងការខិតខំឆ្លងការលំបាក ទម្រាំទទួលបានមេដាយពីការប្រកួតខាងលើនេះ កីឡាករ កីឡារិនី បានសម្តែងនៅភាពរីករាយ មោទនភាពខ្លួនឯង ដែលដណ្តើម​បាន​មេដាយ​ច្រើន​មក​ជូន​ជាតិ​មាតុភូមិ​។

សូមជម្រាបថា ការប្រកួតកីឡារាំជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី​កម្ពុជា​ដណ្តើមបា​នមេដាយសរុបចំនួន៦៩គ្រឿង ក្នុងនោះ កីឡាករ កីឡាការិនីថ្នាលអាយុ១៣ឆ្នាំ ទទួល​បានមេដាយសរុប ៨គ្រឿង មាស៤គ្រឿង ប្រាក់២គ្រឿង សំរឹទ្ធិ ២គ្រឿង។ សម្រាប់​វ័យ​ជំទង់​ពេញវ័យ បានមេដាយសរុប ៥៥គ្រឿង មេដាយមាស៧គ្រឿង មេដាយប្រាក់ ២៣គ្រឿង និង​មេដាយសំរឹទ្ធិ ២២គ្រឿង៕

 

អត្ថបទដែលទាក់ទង

ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីកបុកស៊ីង ស្ម័គ្រចិត្តបន្ដបរិច្ចាគឈាម ក្រោមស្មារតី «ខ្មែរជួយខ្មែរ»
2026/07/28 11:50:15 am        106
ក្រុមបាល់ទាត់កម្ពុជា បន្ដបរាជ័យ តែលោកគ្រូ​បង្វឹក​នៅ​តែ​ជឿជាក់​កូន​ក្រុម​អាច​ស្វែង​រក​លទ្ធផល​ល្អ
2026/07/28 11:10:29 am        115
កម្ពុជា មានកៅអីលេងពានបាល់ទះអាស៊ី ជាមួយវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្រោម​លក្ខ​ខណ្ឌ​ផ្សេងគ្នា
2026/07/28 10:47:50 am        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ក្នុងការវាយប្រហារលើភូមិមួយក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា

2026/07/28 01:02:17 pm
​អតីតមន្ត្រីយោធាអ៊ីស្រាអែលរាប់រយនាក់ជំរុញឱ្យលោក Trump ជួយបញ្ចប់អំពើហិង្សារបស់អ្នកតាំងលំនៅឋាន
2026/07/28 01:00:39 pm
​មន្ត្រីអាមេរិក៖ កិច្ចចរចាជុំបន្ទាប់រវាងអ៊ីស្រាអែល និងលីបង់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែសីហា
2026/07/28 12:58:24 pm
​អារ៉ាប៊ីសាអ៊ូឌីត ការពារប្រឆាំងការវាយប្រហារដោយយានដ្រូនពីក្រុមគាំទ្រដោយអ៊ីរ៉ង់
2026/07/28 12:56:31 pm
​រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ មន្ទីរពេទ្យគន្ធបុប្ផាជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជាប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម
2026/07/28 12:50:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 11:25:38 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/28 03:23:42 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/28 07:18:23 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm