Chelsea បើកការចរចានាំយក Jordan Henderson និង Danny Welbeck មកបន្ថែម​បទពិសោធន៍​ក្នុងក្រុម

2026/07/28 12:45:16 pm        135

ក្លិបបាល់ទាត់ Chelsea កំពុងបើកការចរចាដើម្បីនាំយកខ្សែបម្រើ Jordan Henderson ពី Brentford និងខ្សែប្រយុទ្ធ Danny Welbeck ពី Brighton មកកាន់កីឡដ្ឋាន Stamford Bridge សម្រាប់រដូវកាលថ្មី។

ប្រភពព័ត៌មានបានឱ្យដឹងថា Henderson វ័យ ៣៦ ឆ្នាំ នៅសល់កិច្ចសន្យាជាមួយ Brentford មួយឆ្នាំទៀត ប៉ុន្តែក្លិបអនុញ្ញាតឱ្យរូបគេចាកចេញដោយគ្មានតម្លៃផ្ទេរ ប្រសិនបើភាគីទាំងអស់ឈានដល់កិច្ចព្រមព្រៀង។

ចំណែកឯ Danny Welbeck វ័យ ៣៥ ឆ្នាំ ក៏ត្រូវបានគេរាយការណ៍ថា មានបំណងចង់ផ្លាស់ទៅ Chelsea ដែរ ខណៈភាគីក្លិបមានទំនុកចិត្តថា ការចរចាអាចបញ្ចប់ដោយជោគជ័យក្នុងពេលឆាប់ៗនេះ។

ការស្វែងរកកីឡាករជើងចាស់ទាំងពីររូបនេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ Chelsea បន្ទាប់ពីម្ចាស់ក្លិបដ៏មានឥទ្ធិពល Behdad Eghbali ធ្លាប់លើកឡើងកាលពីខែមេសាថា គោលនយោបាយផ្តោតលើការនាំយកកីឡាករវ័យក្មេង ត្រូវការការកែសម្រួលខ្លះ ដោយបន្ថែមកីឡាករដែលមានបទពិសោធន៍ ដើម្បីជួយពង្រឹងតុល្យភាពក្នុងក្រុម។

សម្រាប់ Welbeck រូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧ ប្រកួតនៅ Premier League ដែលជាចំនួនគ្រាប់បាល់ច្រើនបំផុតក្នុងអាជីពរបស់គេមួយរដូវកាល។

រីឯ Henderson បានបង្ហាញខ្លួនសរុប ៣៤ ប្រកួតឱ្យ Brentford កាលពីរដូវកាលមុន បន្ទាប់ពីផ្ទេរមកពី Ajax។ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ក៏បានចូលលេងជាកីឡាករបម្រុងមួយប្រកួតនៅព្រឹត្តិការណ៍ FIFA World Cup មុនពេលរងរបួសបាក់ដៃ ដោយសារដួលលើផ្ទាំងផ្សព្វផ្សាយអំឡុងពេលអបអរជ័យជម្នះលើម៉ិកស៊ិកក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។

ប្រសិនបើការផ្ទេរទាំងពីរនេះកើតឡើងជាផ្លូវការ វានឹងក្លាយជាសញ្ញាបង្ហាញថា Chelsea ដែលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Xabi Alonso កំពុងងាកមកបន្ថែមកីឡាករដែលមានបទពិសោធន៍ ដើម្បីជួយដឹកនាំក្រុមវ័យក្មេង និងបង្កើនការប្រកួតប្រជែងសម្រាប់រដូវកាលថ្មី៕ អត្ថបទ៖នាង សុភាវុធ


 

អត្ថបទដែលទាក់ទង

កីឡារាំកម្ពុជា៖ ការឈ្នះមេដាយ ៦៩គ្រឿងពីជើងឯកអាស៊ាននៅម៉ាឡេស៊ី ជាការ​បំបែក​កំណត់​ត្រា​ថ្មី​ប្រកប​ដោយភាពជោគជ័យជូនជាតិ
2026/07/28 12:27:39 pm        149
ថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនីឃីកបុកស៊ីង ស្ម័គ្រចិត្តបន្ដបរិច្ចាគឈាម ក្រោមស្មារតី «ខ្មែរជួយខ្មែរ»
2026/07/28 11:50:15 am        129
ក្រុមបាល់ទាត់កម្ពុជា បន្ដបរាជ័យ តែលោកគ្រូ​បង្វឹក​នៅ​តែ​ជឿជាក់​កូន​ក្រុម​អាច​ស្វែង​រក​លទ្ធផល​ល្អ
2026/07/28 11:10:29 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌាកោះអញ្ជើញឯកអគ្គរដ្ឋទូតអ៊ុយក្រែនជុំវិញការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រខ្មៅ

2026/07/28 03:03:07 pm
​ក្រសួងការបរទេស៖ ទណ្ឌកម្មដែលកំណត់គោលដៅលើដៃគូថាមពលរបស់រុស្ស៊ីគំរាមកំហែងដល់ទីផ្សារពិភពលោក
2026/07/28 03:00:19 pm
​សារព័ត៌មាន៖ លោក TRUMP មានសុទិដ្ឋិនិយមចំពោះលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន
2026/07/28 02:57:03 pm
​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យបើកការស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ ករណី​យុវជន​តាំង​ខ្លួន​កូន​ខ្លា​បង្ក​ហិង្សា​នៅខណ្ឌចំការមន
2026/07/28 02:54:05 pm
​អ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ៦០នាក់ ខណៈកាកបាទក្រហមសម្របសម្រួលការបញ្ជូនទៅកាន់ហ្កាហ្សា
2026/07/28 02:49:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 11:25:38 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/28 03:23:42 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/28 02:42:37 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm