ភ្នំពេញ ៖ ប្រភពពីអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឯកឧត្ដម ហេង រតនា បានឱ្យដឹងថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានត្រួតពិនិត្យ និងបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុ ខព្រះបរមរាជវាំង។
ប្រភពដដែលបន្តថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 នេះមានទម្ងន់ជិត ១០០០ គីឡូក្រា ម មានជាតិផ្ទុះជាង ៥០០ គីឡូក្រាម ដែលមានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់។ គ្រឿងផ្ទុះនេះ ជាគ្រាប់ បែកផលិតនៅសហរដ្ឋអាម៉េរិក និងជាសំណល់ពីសង្គ្រាម។ ប្រសិនជាករណីអាក្រក់បំផុតកើតឡើងដោយការផ្ទុះគ្រាប់បែកនេះ នោះអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ លំនៅស្ថានប្រជាពលរដ្ឋ និងព្រះបរមរាជវាំង មិនខានឡើយ។ នេះជាសំណាងមួយល្អណាស់សម្រាប់កម្ពុជា។
តាមទិន្នន័យព័ត៌មានបានឱ្យដឹងថា គ្រាប់បែកប្រភេទ AN-M66 នេះ មានចំនួន ១១ គ្រាប់ ក្នុងចំណោមរាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។
ឯកឧត្ដម ហេង រតនា ក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដមអភិបាល នៃគណ:អភិបាលរាជធានីភ្នំពេ ញ ដែលបានសហការយ៉ាងជិតសិ្នទ្ធជាមួយកម្លាំងអង្គភាពស៊ីម៉ាក់ ក្នុងការជម្លៀសគ្រាប់បែកដ៏ធំមួយនេះ ចេញពីទីតាំងរាជធានីភ្នំពេញទៅរកកន្លែងសុវត្ថិភាព ដើម្បីកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ដោះបន្សា ប ដើម្បីធានាសុខសុវត្ថិភាពជូនសង្គមជាតិយើង៕ ដោយ៖ គង់ ឌិន





