Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ

2026/07/28 02:40:02 pm        124

អតីតវីរបុរសបាល់ទាត់អ៊ីតាលី Paolo Maldini និងអតីតខ្សែបម្រើជម្រើសជាតិប្រេស៊ីល Leonardo បានសម្រេចចិត្តលាលែងពីតួនាទីរបស់ពួកគេនៅក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC)។ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport Italia នៅថ្ងៃទី២៧ ខែកក្កដា។

ការលាលែងនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកទាំងពីរបានយល់ព្រមចូលរួមក្នុងគម្រោងកែទម្រង់ដ៏ធំមួយរបស់ក្រុមជម្រើសជាតិអ៊ីតាលី។

Maldini ត្រូវបានតែងតាំងជានាយកបច្ចេកទេសរបស់ FIGC កាលពីថ្ងៃទី១១ ខែកក្កដា ដោយមានភារកិច្ចសំខាន់ក្នុងការជួយស្តារកម្លាំងក្រុមជម្រើសជាតិឡើងវិញ បន្ទាប់ពីអ៊ីតាលីខកខានឡើងទៅប្រកួតបាល់ទាត់ពិភពលោកបីលើកជាប់ៗគ្នា។ ភារកិច្ចដំបូងរបស់លោក គឺស្វែងរកអ្នកចាត់ការថ្មីជំនួស Gennaro Gattuso ដែលបានចាកចេញពីតំណែង។

យ៉ាងណាក៏ដោយ ត្រឹមរយៈពេល ១៦ ថ្ងៃប៉ុណ្ណោះក្រោយការតែងតាំង Maldini បានសម្រេចចិត្តលាលែងពីតំណែង ដោយមាន Leonardo ដែលជាទីប្រឹក្សារបស់លោក លាលែងតាមផងដែរ។

ការចាកចេញរបស់អ្នកទាំងពីរ កើតឡើងបន្ទាប់ពីអតីតកីឡាករជម្រើសជាតិអ៊ីតាលី Andrea Pirlo បានប្រកាសថា លោកលែងជាបេក្ខភាពសម្រាប់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីទៀតហើយ។ ការតែងតាំង Pirlo បានជួបការប្រឆាំងយ៉ាងខ្លាំង ដោយសារទំនាក់ទំនងពាណិជ្ជកម្មរបស់លោកជាមួយក្រុមហ៊ុនភ្នាល់កីឡារបស់រុស្ស៊ី។

ការលាលែងរបស់ Maldini និង Leonardo បានធ្វើឱ្យប្រធាន FIGC ដែលទើបតែងតាំងថ្មី លោក Giovanni Malago ប្រឈមនឹងបញ្ហាធំភ្លាមៗ ខណៈសហព័ន្ធកំពុងខ្វះទិសដៅច្បាស់លាស់សម្រាប់ក្រុមជម្រើសជាតិ។ វាក៏កើតឡើងក្នុងពេលដែលបាល់ទាត់អ៊ីតាលីកំពុងធ្លាក់ចុះ បន្ទាប់ពីក្លិបអ៊ីតាលីធ្លាក់ចេញពីការប្រកួតអឺរ៉ុបតាំងពីវគ្គដំបូងកាលពីរដូវកាលមុន និងការខកខានឡើងទៅ World Cup ម្តងទៀត។

ប្រភពដដែលបានបញ្ជាក់ថា Pirlo គឺជាជម្រើសទីមួយរបស់ Maldini សម្រាប់តំណែងគ្រូបង្វឹក បន្ទាប់ពី Pep Guardiola បានបដិសេធសំណើរបស់ FIGC។ បច្ចុប្បន្ន គ្រូបង្វឹកល្បីៗជាច្រើនកំពុងមានទំនាក់ទំនងមកកាន់តំណែងនេះ រួមមាន Roberto Mancini, Thiago Motta និង Antonio Conte។

ជុំវិញបញ្ហានេះ សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) មិនទាន់បានឆ្លើយតបចំពោះការសាកសួររបស់ Reuters នៅឡើយទេ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
2026/07/28 02:19:13 pm        137
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
2026/07/28 01:51:17 pm        156
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង
2026/07/28 01:39:25 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin

2026/07/28 06:26:41 pm
​[UPDATE] ការផ្ទុះនៅផ្សារទំនើបក្នុង​ខេត្ត Kumamoto របស់​ជប៉ុន ធ្វើ​ឱ្យមនុស្សជាប់ក្នុង​នោះ​ ក្រោយ​មាន​រញ្ជួយដី​ខ្លាំង​
2026/07/28 06:24:50 pm
​ឯកអគ្គរដ្ឋទូត៖ រុស្ស៊ី និងឥណ្ឌូនេស៊ីពិចារណាឱកាសសហការលើវិស័យធនធានលោហៈកម្រ
2026/07/28 05:57:40 pm
​[BREAKING NEWS] មនុស្សជាប់នៅ​ក្នុងផ្សារទំនើប ក្នុង​ប្រទេស​ជប៉ុន បន្ទាប់ពីមាន​រញ្ជួយដី
2026/07/28 05:55:39 pm
​អ្នកការទូត៖ រុស្ស៊ីអំពាវនាវឲ្យជប៉ុនត្រឡប់ទៅរកផ្លូវអភិវឌ្ឍប្រកបដោយសន្តិភាពវិញ
2026/07/28 05:53:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 11:25:38 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/28 03:23:42 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/28 02:42:37 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm