
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរសារខ្លីដ៏សង្វេគ នៃមរណភាពឯកឧត្តម ហ៊ុន ណេង ដែលជាបងប្រុសបង្កើត ដោយមានខ្លឹមសារថា «បងប្អូនយើងបែកគ្នា ដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។ បែកគ្នាលើកនេះ បែកជារៀងរហូតហើយមិនអាចជួបគ្នាវិញបានទេ»។
គួរបញ្ជាក់ថា ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានទទួលមរណភាពដោយគាំងបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ ៕