សម្តេចធិបតី ប្រកាសថា រដ្ឋនឹងចុះបញ្ជី និងផ្តល់ប័ណ្ណដីធ្លី ជូនប្រជាពលរដ្ឋឲ្យរួចរាល់នៅចុងឆ្នាំ២០២៧

2026/07/29 02:15:55 pm        214

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ការវាស់វែង ការកំ ណត់ព្រំដី ការចុះបញ្ជី និងការចែកប័វិញ្ញាបនបត្រជូនប្រជាពលរដ្ឋឲ្យបានចង់សព្វគ្រប់នៅចុងឆ្នាំ២០២៧ខាងមុខនេះ ខណៈមកដល់សព្វថ្ងៃរដ្ឋចុះបញ្ជីក្បាលដីបានជាង១៤លានក្បាលដីហើយនោះ។

ក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ នៅខេត្តកណ្តាលនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា ចំពោះគោលការណ៍ ដែលរាជរដ្ឋាភិបាលត្រូវធ្វើបន្តក្នុងគោលបំណងជំរុញ​ការអភិវឌ្ឍ​រៀបចំដែនដី នគរូបនីយ កម្ម និងសំណង់នៅកម្ពុជាឲ្យមានប្រសិទ្ធភាព តម្លាភាព សមធម៌ និង​នវានុវត្តន៍នោះ ក្រសួងដែនដីនគរូប នីយកម្ម និងសំណង់ត្រូវតែជំរុញការចុះបញ្ជីដីធ្លីឲ្យចប់សព្វគ្រប់​នៅក្នុងឆ្នាំ២០២៦ និងបញ្ចប់ការចែក ​ប័ណ្ណនៅចុងឆ្នាំ២០២៧តាមការគ្រោងទុក ខណៈរដ្ឋបាលខេត្ត​ដែលនៅសល់ត្រូវចូលរួមអនុវត្តន៍កិច្ចការ ងារនេះប្រកបដោយស្មារតីបុរេសកម្ម និងការងារទទួលខុសត្រូវខ្ពស់។

សម្តេចបានបញ្ជាក់ថា«ជាលទ្ធផលក្នុងរយៈពេលជិតបីឆ្នាំនេះ យើងបានវាស់វែងបន្ថែម៦,៣លាន ក្បាលដី។ ដូច្នេះសរុបមកតាំងពីអាណត្តិមុនគឺមាន១៤លានក្បាលដី យើងបានចេញប័ណ្ណបន្ថែម២,៦ លានប័ណ្ណ អញ្ចឹងសរុបមកជិត១០លានប័ណ្ណ ដែលយើងបានចេញ ហើយបានចែកវិញ្ញាបនបត្រមកដល់ ពេលនេះ៩លានប័ណ្ណស្មើនឹង៨៦ភាគរយនៃក្បាលដី» ។

ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិសិក្សាដាក់ចេញនូវយន្តការ និងវិធានការថ្មីសំដៅកាត់បន្ថយនីតិវិធី ស្មុគស្មាញ និងជំរុញការផ្តល់សេវាចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធបានកាន់តែឆាប់រហ័ស ហើយសម្តេច ក៏បានជំរុញឲ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ចែកប័ណ្ណកម្មសិទ្ធដល់ដៃប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសាមីផងដែរ៕

អត្ថបទដែលទាក់ទង

ឱកាសអាហាររូបករណ៍​ជាង ១ពាន់​កន្លែងដល់​យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និងងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀម​រាប​នៅ​វិទ្យា​ស្ថា​ន NPIA
2026/07/30 08:13:11 am        183
រដ្ឋមន្រ្តីក្រសួងការងារ សាទរចំពោះប្រតិបត្តិការក្រុមហ៊ុន Minebea រយៈពេល ១៥ឆ្នាំនៅកម្ពុជា និងស្វាគមន៍ការពង្រីកការវិនិយោគនៅខេត្តពោធិ៍សាត់
2026/07/30 08:08:14 am        290
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យសកម្មភាពកសិករបូមទឹកសង្គ្រោះស្រូវ ក្នុងខេត្តបាត់ដំបង
2026/07/30 08:02:09 am        213

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Medvedev៖ រុស្ស៊ីមិនអាចរស់រានមានជីវិតបានទេ ប្រសិនបើគ្មានជ័យជម្នះនៅអ៊ុយក្រែន

2026/07/30 04:28:28 pm
​កុមារជាង ៦០.០០០ នាក់ នៅហ្កាហ្សាក្លាយជាក្មេងកំព្រា ដោយសារជម្លោះ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣
2026/07/30 04:26:42 pm
​គេហទំព័រ៖ លោក NETANYAHU មានការសង្ស័យចំពោះឱកាសឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
2026/07/30 04:24:16 pm
​ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកជិតពាក់កណ្តាលចង់ឲ្យ លោក BENJAMIN NETANYAHU ត្រូវបាន ចាប់ខ្លួន
2026/07/30 04:05:59 pm
​រុស្ស៊ីបាញ់មីស៊ីលជាច្រើនគ្រាប់លើទីក្រុងគីវ ខណៈអ៊ុយក្រែនបង្កើនការវាយប្រហារលើទីតាំងប្រេងរបស់ រុស្ស៊ី
2026/07/30 04:04:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/30 03:09:37 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm