មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា

2026/07/29 02:27:56 pm        119

មន្ត្រីជាន់ខ្ពស់នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា ពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V.League ដែលទើបប្ដូរមកជា SEA V.Cup ក្នុងរដូវកាលនេះ គួរតែពង្រីកវិសាលភាពដោយបញ្ចូលប្រទេសម៉ាឡេស៊ី សិង្ហបុរី និងឡាវ ឲ្យចូលរួមប្រកួតប្រជែងបន្ថែម ដើម្បីពង្រឹងកម្រិតបាល់ទះក្នុងតំបន់ និងភាពស្មើមុខស្មើមាត់ ក្នុងនាមជាសមាជិកគ្រួសារអាស៊ានដូចគ្នា។

នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ ក្រោយដឹកនាំក្រុមបាល់ទះជម្រើសជាតិកម្ពុជា បំពេញបេសកកម្មប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ ដោយជោគជ័យ ក្រោយគ្រងជើងឯក ក្នុងការប្រកួតជើងទី១ នៅប្រទេសហ្វីលីពីន កាលពីថ្មីៗ ក្នុងនាមប្រទេសដែលជម្នះឧបសគ្គជាច្រើន ទម្រាំបានចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់មួយនេះ។

មន្ដ្រីសហព័ន្ធដដែលបានរំឮកពីការតស៊ូ ក្នុងនាមម្ចាស់មេដាយសំរឹទ្ធ និងមេដាយប្រាក់ ស៊ីហ្គេម ឆ្នាំ២០២២ និងឆ្នាំ២០២៣ តែត្រូវរង់ចាំដល់ឆ្នាំ២០២៥ ទើបបានចូលរួម ក្រោយបំពេញលក្ខខណ្ឌរៀបចំពានកម្រិតទី២ SEA V.League Challenge 2024 ដែលកម្ពុជា បានគ្រងជើងឯក និងទទួលបានកៅអីលេងពានកម្រិតកំពូលក្នុងតំបន់នេះ ដោយមានការគាំទ្រពីម៉ាឡេស៊ី និងសិង្ហបុរី។

ប៉ុន្ដែដោយសារពាន SEA V.League គឺជាពានប្រចាំតំបន់ ហេតុនេះគប្បីគួរមានការចូលរួមបន្ថែមពីបណ្ដាប្រទេសផ្សេងៗ ដែលចង់ចូលរួម ដូចជាម៉ាឡេស៊ី សិង្ហបុរី និងឡាវជាដើម ដើម្បីជំរុញឲ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍តំណាងឲ្យតំបន់អាស៊ីអាគ្នេយ៍ពេញលេញ មិនមែនមានតែត្រឹមបណ្ដាប្រទេសមួយចំនួនចូលរួមឡើយ ទោះបីកម្រិតនៃការលេងបែបណាក្ដី លោកជឿជាក់នឹងមានការចូលរួម ប្រសិនបើមានការបើកបេះដូងទូលំទូលាយបន្ថែមទៀត។

សូមរំឮកថា ពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងដំបូង នៅឆ្នាំ២០១៩ ដោយផ្ដើមពីវិញ្ញាសាបាល់ទះនារី និងមាន ៤ប្រទេសចូលរួម គឺមានឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន និងថៃ រហូតដល់ឆ្នាំ២០២៣ ទើបសមាគមបាល់ទះអាស៊ីអាគ្នេយ៍ បង្កើតពានបាល់ទះផ្នែកបុរស ដោយមានបេក្ខភាព ៤ក្រុមចូលរួមដដែល តែទន្ទឹមនឹងនោះ ក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម លើកទី៣១ និងមេដាយប្រាក់ស៊ីហ្គេម លើកទី៣២ ក៏បានដាក់លិខិតស្នើចូលលេងដែរ តែត្រូវបានបដិសេធ រហូតដល់២០២៤ ដើម្បីបំពេញលក្ខខណ្ឌ កម្ពុជាបានរៀបចំពាន SEA V.League Challenge ដើម្បីស្វែងរកក្រុមជើងឯក ឡើងទៅលេងពាន SEA V.League នៅឆ្នាំ២០២៥ ហើយកម្ពុជា ក៏ទទួលបានឱកាសនេះ តែការចូលរួមឆ្នាំដំបូង ក្រុមបាល់ទះបុរសកម្ពុជា ពុំទទួលបានលទ្ធផលគាប់ប្រសើរឡើយ មុនធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ភ្ញាក់ផ្អើល ក្នុងការបង្ហាញខ្លួនលើកទី២ ដោយដណ្ដើមបានជើងឯក SEA V.Cup ជើងទី១ ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន ដែលទើបដង្ហែរមកដល់កម្ពុជា កាលពីដើមសប្ដាហ៍កន្លងទៅ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
2026/07/28 02:40:02 pm        178
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
2026/07/28 02:19:13 pm        193
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
2026/07/28 01:51:17 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ

2026/07/29 03:11:54 pm
​តំណាងសហជីព៖ មកទល់អាណត្តិទី៧ ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំស្ទើរតែមិនមាននៅកម្ពុជា
2026/07/29 02:41:36 pm
​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យមជ្ឈិមយោធា១០៨ នាទីក្រុងហាណូយ ដើម្បីជំរុញទំនាក់ទំនងប្រជាពលរដ្ឋលើវិស័យសុខុមាលភាព
2026/07/29 02:33:14 pm
​មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
2026/07/29 02:27:56 pm
​ព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៥
2026/07/29 02:24:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 10:12:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 02:20:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm