ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ

2026/07/29 03:11:54 pm        155

ក្លិបព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា នឹងរៀបចំការប្រកួតពានរង្វាន់មិត្តភាពបើករដូវកាល Pre-Season Cup 2026 ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហាខាងមុខ នៅពហុកីឡដ្ឋាន​ជាតិ​មរត​ក​តេជោ ​ដោយមានការចូលរួមពីក្រុមភ្ញៀវ ២ទៀត មកពីហុងកុង និងសិង្ហបុរី។

នេះបើតាមប្រភពព័ត៌មានច្បាស់ការពីមន្ដ្រីព័ត៌មានក្លិបជើងឯកលីគកំពូលកម្ពុជា ខណៈ​សមាស​ភាព​ក្រុម​ចូល​រួម​ប្រកួតពានរង្វាន់ Pre-Season Cup ដើម្បីត្រៀមរដូវកាលថ្មីនេះ គឺមានចំនួន ៣ រួម​មាន​ក្លិបព្រះខ័នរាជស្វាយរៀង រួមទាំងក្រុមមកពីហុងកុង ១ក្លិប និងក្រុមមកពីសិង្ហបុរី ១ក្លិប តែ​មិន​ទាន់បញ្ជាក់ឈ្មោះជាផ្លូវការឡើយ។

គួរដឹងថា នេះជាលើកដំបូង ដែលក្លិបព្រះខ័នរាជស្វាយរៀង បានណាត់​ក្លិប​បរទេស​មក​ប្រកួត ​Pre-Season ក្នុងស្រុក ផ្ទុយពីរដូវកាលមុនៗ ដែលក្លិបច្រើនចេញទៅបោះជំរុំហ្វឹកហាត់ និង​ប្រកួត​មិត្ត​ភាព​ក្រៅ​ប្រទេស ដើម្បីរៀបចំ និងពង្រឹងក្រុមត្រៀមរដូវកាលថ្មី។ យ៉ាងណា​ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធនឹងការប្រកួត រួមទាំងសមាសភាពក្រុមចូលរួម ក្លិបមានមូលដ្ឋាន​នៅ​ខេត្ត​ស្វាយ​រៀង​នេះ ​នឹងធ្វើការជូនដំណឹងនាពេលក្រោយ៕ អត្ថបទ លី ឈុនឡា







 

អត្ថបទដែលទាក់ទង

មន្ដ្រីសហព័ន្ធកម្ពុជាថា SEA V.League គប្បីមានម៉ាឡេស៊ី សិង្ហបុរី និងឡាវ ចូលលេង ក្នុងនាមសមាជិកអាស៊ានដូចគ្នា
2026/07/29 02:27:56 pm        211
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
2026/07/28 02:40:02 pm        179
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
2026/07/28 02:19:13 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមាគមសហគ្រិនស្ត្រីកម្ពុជា លើកកម្ពស់ការយល់ដឹង លើការទទួលបាន ហិរញ្ញវត្ថុ សម្រាប់អាជីវកម្ម

2026/07/29 03:59:45 pm
​កូរ៉េខាងត្បូងព្រមានប្រឆាំងនឹងសកម្មភាពដែលបង្កភាពរំខានដល់ទីផ្សារ ខណៈជម្លោះនៅមជ្ឈិមបូព៌ាកំពុងបន្ត
2026/07/29 03:57:54 pm
​ជនស៊ីវិលអាហ្វហ្គានីស្ថានជិត ៥០០នាក់ ត្រូវបានសម្លាប់ ក្នុងការប្រយុទ្ធនៅប៉ាគីស្ថាន ចាប់តាំងពីខែតុលាមក
2026/07/29 03:55:12 pm
​គណៈប្រតិភូជាន់ខ្ពស់ CDC ចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រផលិតស៊ីម៉ងត៍នៅខេត្តកំពត
2026/07/29 03:52:16 pm
​អ៊ីស្រាអែលអះអាងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិកប្រើមូលដ្ឋានរបស់ខ្លួនក្នុងការវាយប្រហារលើ អ៊ីរ៉ង់
2026/07/29 03:52:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/28 10:12:32 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm