ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែល​បាន​បាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ»

2026/07/29 04:48:37 pm        185

ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី«ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹតិ្តការណ៍វប្បធម៌ដ៏សំខាន់នេះ សហការរៀបចំឡើងដោយនាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំ។

លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាយកដ្ឋានបុរាណវត្ថុនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នឹងរៀបចំពិធីបើកសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីអំពី ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណសួនបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន។ ការតាំងពិព័រណ៍នេះ គឺត្រូវបានធ្វើឡើងរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជនបានជ្រាបព័ត៌មានអំពីសម្បត្តិវប្បធម៌ដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងទាមទារបញ្ជូនត្រឡប់មកមាតុប្រទេសវិញ និងកំពុងសិក្សាស្វែងរកបន្ត ព្រមទាំងជួយផ្សព្វផ្សាយកាន់តែទូលំទូលាយជូនដល់សាធារណជនទូទៅ ឱ្យយល់កាន់តែច្បាស់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវចូលរួមថែរក្សាទាំងអស់គ្នា។

លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងលើកឡើងថា «ន័យសំខាន់ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់ បានដឹងអំពីតម្លៃនៃវប្បធម៌មើលឃើញអំពីសកម្មភាពនៃការខិតខំប្រឹងប្រែងក្នុងការទាមទារនូវសម្បតិ្តបេតិកភណ្ឌជាតិ និងការដាស់ស្មារតីប្រជាពលរដ្ឋយើងឲ្យចេះស្រលាញ់មរតកដូនតាយើង។ តម្លៃ វាមានតម្លៃប្រវតិ្តសាស្រ្ត វាមានតម្លៃព្រលឹងជាតិ នោះការតភ្ជាប់បេះដូង។ វត្ថុបុរាណ មិនមែនត្រឹមតែរូបចម្លាក់ថ្ម ឬក៏ដែកនោះទេ ក៏ប៉ុន្តែវាគឺជារបស់ដែលតំណាងឲ្យស្មារតី និងកម្លាំងចិត្តរបស់បុព្វបុរសខ្មែរយើង។»

លោក ប៊ុនថន សុខាណារិទ្ធ បានបញ្ជាក់ទៀតថា វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញនេះ តាមរយៈនៃការទាមទារ ដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងការទូត។ សបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែង ឃើញពីយុទ្ធនាការតាមផ្លូវច្បាប់អន្តរជាតិ និងការទូតរបស់រាជរដ្ឋាភិបាល ចាប់តាំងពីសម្តេចតេជោ រហូតដល់សម្តេចធិបតី ហើយក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រី្តជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទារយកត្រឡប់មកវិញ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

មជ្ឃមណ្ឌលបណ្ដុះបណ្ណាល PTCST ផ្តល់អាហារូបករណ៍ ២ពាន់​កន្លែង​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​​ងាយ​រងហា​និ​ភ័​យ នៅក្នុងខេត្តស្ទឹងត្រែង ​តាម​រយៈ​កម្ម​​វិធី TVET 1.5M
2026/07/29 04:47:54 pm        88
វិទ្យាស្ថាន NTTI ផ្តល់អាហារូបករណ៍ជិត ២ពាន់កន្លែងលើជំនាញចំនួន៨ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយ​រងហានិ​ភ័យ​ដោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ
2026/07/29 04:44:21 pm        95
រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្កើតទម្លាប់ល្អក្នុងការងារ ជាគន្លឹះសម្រាប់ការបង្កើនគុណភាព ប្រសិទ្ធភាព និងសក្ដិសិទ្ធិភាពនៃសមិទ្ធផល»
2026/07/29 04:42:12 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកការទូតរុស្ស៊ី៖ លោក ហ្សេឡិនស្គី កំពុងប្រើវិបត្តិនៅអ៊ីរ៉ង់ ដើម្បីស្វែងរកថវិកាបន្ថែមពីសហភាពអឺរ៉ុប

2026/07/29 06:01:43 pm
​អ្នកនាំពាក្យ MFA ៖ អ៊ុយក្រែននឹងត្រូវទទួលខុសត្រូវចំពោះការវាយប្រហារលើរថយន្តក្រុង នៅក្នុងប្រទេសរុស្ស៊ី
2026/07/29 05:58:09 pm
​ការចាប់អារម្មណ៍ខ្លាំងដោយ​រដ្ឋមន្ត្រីការបរទេសអាមេរិក លើ​គុយបា គឺជាផ្នែកនៃ​ក្តីស្រមៃអាមេរិករបស់លោក​
2026/07/29 05:55:19 pm
​FT៖ កម្លាំងមីស៊ីលរបស់អ៊ីរ៉ង់នៅតែមានប្រសិទ្ធភាព ទោះបីរងការវាយប្រហារពីអាមេរិករយៈពេល ៥ ខែក៏ដោយ
2026/07/29 05:53:03 pm
​របាយការណ៍៖ កងទ័ពលីបង់រកឃើញឃ្លាំងអាវុធរបស់ក្រុមហេសបូឡា នៅតំបន់សាកល្បង
2026/07/29 05:50:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/29 05:35:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm