វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal រកបានជ័យជំនះទាំងលំបាកលើកីឡាករប៊ែលហ្ស៊ិក David Goffin ដើម្បីឈានឡើងវគ្គ ៨នាក់ចុងក្រោយនៃកម្មវិធី ATP Madrid Open។

បន្ទាប់ពីយកឈ្នះនៅសិតដំបូង ៦-៣ Nadal ក៏ចាញ់សិតទីពីរវិញ ៥-៧ មុននឹងឈានដល់សិតកាត់សេចក្តីដ៏តានតឹង។ សិតទី៣ ឈានដល់ Tirbreak Rafael Nadal បានសង្គ្រោះពិន្ទុជ័យជំនះរបស់ Goffin ៤លើកមុនពេលដែលវាយបកយកឈ្នះក្នុង Tiebreak នោះ ៧-៦(១១-៩)។ បន្ទាប់ពីអវត្តមានពីការប្រកួតកម្មវិធីមុននេះនៅលើទីលានដីក្រហម Rafael Nadal នៅពេលនេះកំពុងសំឡឹងឃើញជើងឯក Madrid Open លើកទី៦ ក្នុងអាជីពដើម្បីតាមស្មើក្នុងកំណត់ត្រាអ្នកឈ្នះពានក្នុងក្របខណ្ឌ ATP Masters 1000 ច្រើនបំផុតសរុប ៣៧លើក។ វគ្គ ៨នាក់ចុងក្រោយ Nadal នឹងជួបជាមួយមិត្តរួមជាតិអេស្ប៉ាញ Carlos Alcaraz ដែលបានទំលាក់កីឡាករអង់គ្លេស Cameron Norrie៕
អត្ថបទ៖នាង សុភាវុធ