លោក Trump នឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងខណៈទីបញ្ជាការកណ្ដាលអាមេរិកបញ្ជាក់ពីការវាយប្រហារចេញពីកូវ៉ែត

2026/07/30 08:32:04 am        231

ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាថានឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងបន្ទាប់ពីប្រទេសនេះបានវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅហ្ស៊កដានីកាលពីថ្ងៃពុធ ២៩ កក្កដាសប្ដាហ៍នេះ ខណៈសង្គ្រាមមជ្ឈិមបូព៌ាបានផ្ទុះឡើងម្តងទៀត ហើយបានទាក់ទាញក្រុមកងកម្លាំងប្រដាប់អាវុធតំណាងរបស់សាធារណរដ្ឋអ៊ីស្លាមជាថ្មីទៀត។

ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក CENTCOM បានបញ្ជាក់ពីការវាយប្រហារលើអ៊ីរ៉ង់ដោយការបាញ់ចេញពីប្រព័ន្ធជើងទម្រ HIMARS ចេញពីប្រទេសកូវ៉ែត ជាផ្នែកមួយនៃអ្វីដែលខ្លួនហៅថាជាការឆ្លើយតបដ៏ខ្លាំងក្លា។ចំណែកសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់រាយការណ៍ពីការផ្ទុះជាច្រើនកន្លែងនៅលើកោះ Qeshm។

ការព្រមាននេះបានកើតឡើងបន្ទាប់ពីភាពស្ងប់ស្ងាត់នៃការប្រយុទ្ធគ្នា ដែលបានជំរុញក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកការចរចា ហាក់ដូចជាបានរសាត់ឆ្ងាយ ដោយធ្វើឱ្យតម្លៃប្រេងកើនឡើង ៥ ភាគរយដោយសារការព្រួយបារម្ភដល់ការផ្គត់ផ្គង់សកល។

កាលពីថ្ងៃពុធ អារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក បានប្រកាសវាយប្រហារលើមូលដ្ឋានទ័ពសកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ ខណៈសម្ព័ន្ធមិត្តអាមេរិក គឺអ៊ីស្រាអែល បានចោទប្រកាន់ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ពីបទរំលោភលើបទឈប់បាញ់។

អស់រយៈពេលពីរថ្ងៃមកហើយ អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសនាំចេញប្រេងធំជាងគេបំផុតរបស់ពិភពលោក បានរាយការណ៍ពីការវាយប្រហារដោយយានដ្រូន កំណត់គោលដៅរោងចក្រប្រេងឆៅ ដែលខ្លួនបានស្តីបន្ទោសទៅលើក្រុមប្រដាប់អាវុធអ៊ីរ៉ាក់មានសម្ព័ន្ធមិត្តជាមួយទីក្រុងតេអេរ៉ង់។

ទន្ទឹមនឹងនេះ អ៊ីរ៉ង់បានបាញ់មីស៊ីលទៅលើសម្ព័ន្ធមិត្តអាមេរិក គឺហ្ស៊កដានី ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្រោយមកបានរាយការណ៍ពីការវាយប្រហាររបស់អាមេរិកនៅជិតព្រំដែនសាធារណរដ្ឋអ៊ីស្លាមជាមួយអ៊ីរ៉ាក់។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មាន Fox News បានដកស្រង់សម្តីរបស់លោក Trumpដែលនិយាយថា ពួកលោកនឹងវាយប្រហារពួកគេកាន់តែខ្លាំង។ពួកគេនឹងរងការវាយប្រហារ ដោយបន្ថែមថា ប្រធានាធិបតីអាមេរិករូបនេះ បានសន្យាថាពួកលោកនឹងផ្តួលរំលំពួកគេ៕

អត្ថបទដែលទាក់ទង

លីបង់កំពុងពិចារណាលុបចោលការរឹតត្បិតចំពោះជនជាតិស៊ីរីចំនួន ៦០០.០០០ នាក់
2026/08/19 05:02:17 pm        37
UN៖ ការវាយប្រហារលើបុគ្គលិកជំនួយ បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៥
2026/08/19 04:59:46 pm        36
លោកTrump បង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ថាជា «ដែនដីថ្មីរបស់អាមេរិក» មុនពេលប្រកាសថាគ្មានការចរចាជាមួយអ៊ីរ៉ង់
2026/08/19 04:57:52 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦

2026/08/19 05:07:31 pm
​កាកបាទក្រហមកម្ពុជាបើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិជូនមន្ត្រីប្រតិបត្តិជិត ១.០០០នាក់
2026/08/19 05:05:12 pm
​លីបង់កំពុងពិចារណាលុបចោលការរឹតត្បិតចំពោះជនជាតិស៊ីរីចំនួន ៦០០.០០០ នាក់
2026/08/19 05:02:17 pm
​UN៖ ការវាយប្រហារលើបុគ្គលិកជំនួយ បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅឆ្នាំ២០២៥
2026/08/19 04:59:46 pm
​លោកTrump បង្ហោះផែនទីបង្ហាញច្រកសមុទ្រ Hormuz ថាជា «ដែនដីថ្មីរបស់អាមេរិក» មុនពេលប្រកាសថាគ្មានការចរចាជាមួយអ៊ីរ៉ង់
2026/08/19 04:57:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/19 02:08:48 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/17 01:35:32 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/17 10:47:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/17 11:39:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/19 05:03:32 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm