ក្រុមហ៊ុនអេឡិចត្រូនិចមានសក្តានុពលមួយ គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

2026/07/30 10:44:58 am        177

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​គ្រប់​គ្រង​ជាន់ខ្ពស់របស់ក្រុមហ៊ុន Minebea Mitsumi Inc. អំពីទិសដៅយុទ្ធសាស្ត្រ ក្នុង​ការ​បន្ត​ពង្រីកការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន Minebea Mitsumi នៅព្រះ រាជា​ណា​ចក្រ​កម្ពុជា​។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ​នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៦នេះ បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​គ្រប់​​គ្រង​ជាន់ខ្ពស់របស់ ក្រុមហ៊ុន Minebea Mitsumi Inc. ដឹកនាំដោយលោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិ (CEO) ដោយមានការចូលរួមអមពីសំណាក់ ឯកឧត្តម ជា វុទ្ធី អគ្គ​លេខា​ធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី​ពាក់​ព័ន្ធ​​នៃ ក.អ.ក. មួយចំនួនផងដែរ។

ជំនួបពិភាក្សាការងារនេះ បានផ្តោតសំខាន់ និងវាយតម្លៃខ្ពស់ ចំពោះដំ​ណើរ​ការ​អាជីវកម្ម​នា​ពេល​ក​ន្លងមក ព្រមទាំងពិភាក្សា អំពីទិសដៅយុទ្ធសាស្ត្រ ក្នុង​ការ​បន្ត​ពង្រីក​ការ​វិនិយោគ​បន្ថែម​របស់​ក្រុម​ហ៊ុន ​Minebea Mitsumi នៅព្រះរាជាណាចក្រកម្ពុជា។ តាម រយៈជំនួបនេះដែរ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យ​ឯកជន​ពី​បរទេស ជាពិសេសក្រុមហ៊ុនវិនិយោគធំៗពីប្រទេសជប៉ុន។

សូមបញ្ជាក់ថា គម្រោងបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minebea Mitsumi Inc. នឹង​ក្លាយ​ជា​កម្លាំង​ចលករយ៉ាងសំខាន់ ក្នុងការ ជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យឈានទៅ​រក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព បច្ចេកវិទ្យាទំនើប និងការទាក់ទាញវិនិយោគិនអន្តរជាតិដទៃទៀត មកកាន់​កម្ពុជា​បន្ថែម​ទៀត​៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

សម្ដេចធិបតី អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
2026/07/30 09:03:26 am        163
ស្នងការរាជធានី បញ្ជាឲ្យតាមចាប់ខ្លួននារីដែលបើករថយន្តបង្កគ្រោះថ្នាក់ ស្លាប់បុរសម្នាក់នៅខណ្ឌសែនសុខ
2026/07/30 08:52:23 am        338
ឱកាសអាហាររូបករណ៍​ជាង ១ពាន់​កន្លែងដល់​យុវជន​ដែល​មកពី​គ្រួសារ​ក្រីក្រ និងងាយ​រង​ហានិភ័យ​នៅក្នុង​ខេត្ត​សៀម​រាប​នៅ​វិទ្យា​ស្ថា​ន NPIA
2026/07/30 08:13:11 am        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត

2026/07/30 11:48:46 am
​ព្រឹកនេះ សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយអ្នកវិនិយោគ និងអ្នករាយការណ៍ពិសេស UN
2026/07/30 11:46:20 am
​ទំនិញកម្ពុជាចំនួន ១៥៤បន្ទាត់ពន្ធគយ ទទួលបានការលើកលែងពន្ធនាំចូលពីអាមេរិក
2026/07/30 11:40:28 am
​កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់
2026/07/30 11:34:41 am
​[UPDATE] រញ្ជួយដីនៅប្រទេសជប៉ុនធ្វើឱ្យសហគមន៍នានាខ្វះខាតទឹក ខណៈអ្នកស្លាប់ឡើងដល់ជិត៣០នាក់
2026/07/30 11:21:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/29 05:35:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm