អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

2026/07/30 10:57:00 am        119

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ នឹងមកដល់នាថ្ងៃទី២ ខែ​សីហា​ចុង​សប្ដាហ៍នេះ នៅតំបន់អង្គរ ខេត្តសៀមរាប ជាមួយកំណត់ត្រាថ្មី នៃកំណើន​អត្ត​ពលិក​ជាតិ​-អន្ដរជាតិ ដែលបានត្រៀមចូលរួមសរុបប្រមាណជាង ៦,៥០០នាក់ មកពី ៥១ប្រទេស​ជុំវិញ​ពិភព​លោក​។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរឆ្នាំនេះ មាន​កំណើន ២៥% បើធៀបឆ្នាំមុន ក្រោយមានការជំរុញ និងគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូច​ជា​ការ​ខិត​ខំ​រៀបចំរបស់គណៈកម្មការ ដែលជំរុញឲ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពទាក់ទាញ ទោះ​បី​ស្ថិត​ក្នុង​កាលៈទេសៈបញ្ហាសកលយ៉ាងណាក្ដី។

គួរដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ ត្រូវបានរៀបចំឡើងចំនួន ១១លើក​មក​ហើយ ​ក្នុងគោលបំណងផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងរដូវកាលបៃតង ក៏​ដូច​ជា​ចូល​រួម​ជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន ផ្សារភ្ជាប់នឹងសកម្មភាពសប្បុរសធម៌ផ្សេងៗ ។ ចំពោះ​វិញ្ញាសា​រត់​ គឺមានចំនួន ៤ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និ​ង​ការ​រត់​កម្សាន្ដ​លក្ខណៈ​គ្រួសារចម្ងាយ ៣គីឡូម៉ែត្រ៕ អត្ថបទ៖ លី ឈុនឡា



អត្ថបទដែលទាក់ទង

លីគកំពូលកម្ពុជានឹងត្រូវចាប់ឆ្នោត និងប្រកាសបើករដូវកាលថ្មី ឆ្នាំ២០២៦/២៧ នាថ្ងៃស្អែក
2026/07/30 10:37:00 am        137
ផ្លូវការហើយ Zidane ក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិបារាំង
2026/07/29 04:14:16 pm        148
ព្រះខ័នរាជ ណាត់ក្លិបមកពីហុងកុង និងសិង្ហបុរី ប្រកួតពានមិត្តភាពត្រៀមរដូវកាលថ្មី នៅ​ស្ដាត​មរតកតេជោ
2026/07/29 03:11:54 pm        347

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នារីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការម្នាក់ ត្រូវគ្រួសារនាំយកទៅប្រគល់ជូនសមត្ថកិច្ចហើយ

2026/07/30 11:59:57 am
​ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
2026/07/30 11:48:46 am
​ព្រឹកនេះ សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយអ្នកវិនិយោគ និងអ្នករាយការណ៍ពិសេស UN
2026/07/30 11:46:20 am
​ទំនិញកម្ពុជាចំនួន ១៥៤បន្ទាត់ពន្ធគយ ទទួលបានការលើកលែងពន្ធនាំចូលពីអាមេរិក
2026/07/30 11:40:28 am
​កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់
2026/07/30 11:34:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/29 05:35:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm