ផលិតផលសក្តានុពលចំនួន៥ បានគាំទ្រដល់កំណើនខ្ពស់នៃនាំចេញរបស់កម្ពុជា ក្នុង​ឆមាសទី១​ឆ្នាំ​នេះ

2026/07/30 11:14:02 am        122

នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ សំបកកង់រថយន្ត គ្រឿង​អេឡិចត្រូនិច គ្រឿងសង្ហារិម និងគ្រាប់ស្វាយចន្ទី មានកំណើនឡើងល្អប្រសើរ គិត​ជា​ទឹក​ប្រាក់​សរុប​មាន​ប្រមាណជាង ១១ ពាន់លានដុល្លារអាមេរិក ដោយផលិតផល ទាំងនេះ​បាន​គាំទ្រ​ដល់​កំណើន​ខ្ពស់នៃការនាំចេញរបស់កម្ពុជា។    

ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៦ អំពីការធ្វើពាណិជ្ជកម្ម និង​កំណើន​សេដ្ឋកិច្ចរបស់កម្ពុជា ដោយក្នុងនោះសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ត្រូវ​បាន​ប៉ាន់ស្មានថា​ និងថយល្បឿន ប៉ុន្តែនៅមានភាពធន់ ដោយ សម្រេចបានកំណើន ៣,៥% ដែលត្រូវ​បានគាំទ្រដោយកំណើនល្អនៃការនាំចេញ ការវិនិយោគផ្ទាល់បរទេស និង​ការ​កើន​ឡើង​នៃ​ ផលិតកម្មក្នុងស្រុក។

ជាក់ស្តែងនៅក្នុងរយៈ ៦ ខែ ឆ្នាំ២០២៦, ផលិតផល​សំខាន់ៗ​ដែ​លបា​ន​ជួយ​ជ្រោម​ជ្រែង​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជារួមមាន៖ ផលិតផលកាត់ដេរ មានទឹកប្រាក់ ជាង ៨ ពាន់លានដុល្លារអាមេរិក កើនជាង ៦ ភាគរយ, គ្រាប់ស្វាយចន្ទី ជាង ១,១ ពាន់លានដុល្លារ កើន ៤៨ ភាគរយ, សំបក​កង់​រថយន្ត​ជាង ១ ពាន់លានដុល្លារ កើន ៥៥ ភាគរយ, គ្រឿងសង្ហារឹម ៧៧០ លានដុល្លារ កើនជាង ៣៨ ភាគរយ និងការនាំចេញគ្រឿងអេឡិចត្រូនិច មានទឹកប្រមាណ ៦២១ លានដុល្លារ កើនជាង ៣៧ ភាគរយ ធៀបរយៈពេលដូចគ្នានិង ឆ្នាំ២០២៥។

ចំណែកការនាំចូលដែលគាំទ្រជាវត្ថុធាតុដើម និងតម្រូវការប្រើប្រាស់ក្នុងស្រុក ក៏​ដូច​ជា​រួម​ចំណែក​ដល់​ចំណូល​ពន្ធគយ, នៅ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះដែរ រួមមាន៖ ការនាំចូល​វត្ថុ​ធាតុ​ដើម​បម្រើ​ឱ្យវិស័យកាត់ដេរ មានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ អាមេរិក កើនជាង ៧ ភាគរយ​, ប្រេងឥន្ធនៈជិត ៣,៤ ពាន់លានដុល្លារអាមេរិក កើនជិត ៣៩ ភាគរយ, សម្ភារៈ​និង​បរិ​ក្ខាសំ​ណង់​ជាង​ ១,៦ ពាន់លានដុល្លារអាមេរិក កើន ០,១ ភាគរយ, ការនាំចូលយានយន្ត ជាង ១,៥ ពាន់​លាន​ដុល្លារអាមេរិក កើនជិត ៣២ ភាគរយ និងការនាំចូលម្ហូបអាហារ និងភេសជ្ជៈ មាន​ចំនួន​ទឹក​ប្រាក់​ជាង ១,១ ពាន់លានដុល្លារអាមេរិក កើន ៣៩ ភាគរយ ធៀបរយៈពេល ដូចគ្នា​និង​ឆ្នាំ​២០២៥​។

សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា បើយោង​តាម​រយៈ​របាយ​ការណ៍​គយ ​និងរដ្ឋាករកម្ពុជា, នៅក្នុង រយៈពេល ៦ខែ ឆ្នាំ២០២៦នេះ មានទំហំ​ទឹក​ប្រាក់​សរុប​ជាង​ ៣៦,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០ ភាគរយ ក្នុងនោះ ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ មានទឹកប្រាក់សរុបជាង ១៧ ពាន់លានដុល្លារ កើនជាង ១៩ ភាគរយ ខណៈ​ការ​នាំ​ចូល​ពី​បរទេសមាន ចំនួនជាង ១៩,៨ ពាន់លានដុល្លារអាមេរិក កើនជាង ២១ ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៥៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រុមហ៊ុនអេឡិចត្រូនិចមានសក្តានុពលមួយ គ្រោងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
2026/07/30 10:44:58 am        177
សម្ដេចធិបតី អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
2026/07/30 09:03:26 am        163
ស្នងការរាជធានី បញ្ជាឲ្យតាមចាប់ខ្លួននារីដែលបើករថយន្តបង្កគ្រោះថ្នាក់ ស្លាប់បុរសម្នាក់នៅខណ្ឌសែនសុខ
2026/07/30 08:52:23 am        340

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត

2026/07/30 11:48:46 am
​ព្រឹកនេះ សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយអ្នកវិនិយោគ និងអ្នករាយការណ៍ពិសេស UN
2026/07/30 11:46:20 am
​ទំនិញកម្ពុជាចំនួន ១៥៤បន្ទាត់ពន្ធគយ ទទួលបានការលើកលែងពន្ធនាំចូលពីអាមេរិក
2026/07/30 11:40:28 am
​កម្ពុជាមានរោងចក្រ-សហគ្រាសក្នុងវិស័យកម្មន្តសាលកំពុងដំណើរការ បានកើនដល់ ៤៧,៧ ពាន់
2026/07/30 11:34:41 am
​[UPDATE] រញ្ជួយដីនៅប្រទេសជប៉ុនធ្វើឱ្យសហគមន៍នានាខ្វះខាតទឹក ខណៈអ្នកស្លាប់ឡើងដល់ជិត៣០នាក់
2026/07/30 11:21:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/29 05:35:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/29 12:32:49 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/29 03:36:49 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm